ក្រោយពេល​អស់​តម្លៃ ឃាត់ខ្លួន​ប្រធានការិយាល័យ​លទ្ធកម្ម​សាលាស្រុក​វាលវែង ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ​

, , Leave a comment

​ខេត្តពោធិ៍សាត់ : កម្លាំង​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ឃាត់ខ្លួន​ប្រធានការិយាល័យ​លទ្ធកម្ម​នៃ​សាលាស្រុក​វាលវែង​ម្នាក់ ក្នុងករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ត្រា​ក្លែងក្លាយ​លើ​ពាក្យសុំ​កាន់កាប់​ដីធ្លី និង​បង្កាន់ដៃ​។ ការបង្ក្រាប និង​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាល​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​-​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល​នៃ​អធិការដ្ឋាន​គរ​បាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ហើយ​បាន​ឃាត់ខ្លួន​ឈ្មោះ ប្រាក់ រតនា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​ប្រ​ម៉ោ​យ​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយ​ជាប់​ពាក់ព័ន្ធ ក្នុងករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស​ត្រា​ក្លែងក្លាយ​លើ​ពាក្យសុំ​កាន់កាប់​ដីធ្លី និង​បង្កាន់ដៃ​ទទួល​ពាក្យ​របស់​ភូមិបាល ដោយ​ជននេះ​បាន​ដើរ​ធ្វើ​សកម្ម​បទល្មើស​ចាប់តាំងពី​ឆ្នាំ​២០១១ រហូតមកដល់​ឆ្នាំ​២០១៧ ហើយ​បាន​ប្រមូលយក​កម្រៃជើងសា​រលើ​ការធ្វើ​ឯកសារ​នេះ​ផងដែរ​។​

 

​ប្រភព​ដដែល​បន្តទៀត​ថា ករណី​ខាងលើ​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​ធ្វើឡើង​តាម​បញ្ជា​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ជនសង្ស័យ​បាន​នាំយកទៅ​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​បញ្ជូន​បន្តទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចាត់ការ​បន្ត​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published