(Video) ល្បីកក្រើកថ្មីៗទៀតហើយ!! រវាងប្រជាពលរដ្ឋ ទិញឡានថ្មីពីភ្នំពេញ! ប៉ះជាមួយមន្ត្រីពន្ធដាខេត្តបាត់ដំបង (រឿងលុយ១០ម៉ឺនរៀល) ផ្អើលពេញសង្គមហ្វេសប៊ូក

, , Leave a comment

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ប្រាប់ថា រថយន្តម់ាកToyota Prius ថ្មីច្រឺងមួយគ្រឿង ត្រូវបានសមត្ថកិច្ចពន្ធដារខេត្តបាត់ដំបង ប្រើអំណាចស្ទូចទាំងម្ចាស់អ្នកបើកបរនឹងក្មេងៗច្រើននាក់ ជិះក្នុងរថយន្តនាំយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ហេតុបង្កឲ្យភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលថ្នល់ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ខណះដែលរថយន្តនេះ បាននិងកំពុងធ្វើចរាចរណ៍ នៅតាមដងផ្លូវដោយគ្មានស្លាកលេខហើយក៏ត្រូវអង្គភាពពន្ធដារចាប់ឲ្យបង់ពន្ធ ។

 

ប្រភពប្រាប់ថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការ ឃាត់រថយន្តមួយគ្រឿង ដែលគ្មានស្លាកលេខម់ាកToyota Prius ពណ៌ឈាមជ្រូក ផលិតឆ្នាំ២០១៥ ជាកម្មសិទ្ធិរបស់ឈ្មោះ ឡៃ ស្រីលាវ រស់នៅភូមិទួលពង្រ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលកំពុងបើកបរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង។ការឃាត់រថយន្តនេះ ត្រូវបានស្រ្តីជាម្ចាស់រថយន្តអះអាងថាខ្លួនទើបនឹងទិញមកពីឃ្លាំងនៅក្រុងភ្នំពេញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយគ្រោង នាំយកមកបង់ពន្ធនិងធ្វើស្លាកលេខ នៅខេត្តបន្ទាយមានជ័យ ហើយក៏ត្រូវអង្គភាពជំនាញចាប់តែម្តង។

 

អ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា ខណៈដែលភាគីរថយន្តមកដល់ក្នុង ស្នងការដ្ឋាននគរ បាលខេត្ត គឺមានអ្នកសារព័ត៌មានចោមរោមសាកសួរ ដោយសារមានចម្ងល់ ហើយនាំគ្នានិយាយយ៉ាងធ្ងន់ៗ ទៅលើអង្គភាពសាខាពន្ធដារខេត្តបាត់ដំបង ដែលកំពុងកៀបនិងជម្រិតយកប្រាក់ព្រម ទាំងបង្ខំឲ្យម្ចាស់រថយន្តផ្តិតមេដៃ ដោយមិនបានអានខ្លឹមសារ ឲ្យគេស្តាប់បន្តិចសោះ ។

 

ជំវិញករណីខាងលើមិនអាចទាក់ទងការបំភ្លឺ ពីមន្ត្រីសាខាពន្ធដារខេត្តបាត់ដំបង បាននៅឡើយទេ៕

Posted by San Prum on Wednesday, 7 February 2018

  ខឹងគេមិនអោយលុយ១០០០០០រៀល  មន្ត្រីពន្ឋា ហែកឯកសារចោល

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published