សម្ដេច ហ៊ុន សែន ៖ ត្រូវ​បែងចែក​ថ្មភ្នំ ឲ្យ​ច្បាស់លាស់ ភ្នំ​ណាយ​កមក​ផលិត​ស៊ីម៉ង់ត៍ ភ្នំ​ណា​អភិរក្ស​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ត្រូវធ្វើ​យ៉ាងណា​បែងចែក​ថ្មភ្នំ ជា​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជាឲ្យ​បាន​ច្បាស់​លាស់ ដោយ​ត្រូវ​ដឹងថា ថ្មភ្នំ​មួយណា​ត្រូវយក​ផលិត​ស៊ីម៉ង់ត៍ និង​ថ្មភ្នំ​មួយណា​ត្រូវ​ទុក​អភិរក្ស ឲ្យ​ប្រជាជន​ខ្មែរ​មក​ទស្សនា​កម្សាន្ដ​។​

​សម្ដេច​តេ​ជោ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា ប្រទេស​ណាក៏ដោយ មិនមែន​ទីកន្លែង​ណា​អាច​ផលិត​ស៊ីម៉ង់​បាន​នោះទេ​។​

 

​សម្ដេច​ថា “​ភ្នំ​យើង​អាចបែងចែក​ជា​ភ្នំ ដែល​ត្រូវ​អភិរក្ស ព្រោះ​ភ្នំ​ដែល​វា​ទាក់ទង​ជាមួយ នឹង​បេតិកភណ្ឌ​ប្រវត្តិសាស្ដ្រ និង​ទីតាំង​ប្រវត្តិសាស្ដ្រ គឺជា​ភ្នំ​ដែល​ត្រូវធ្វើ​ការអភិរក្ស ដោយ​មិនត្រូវ​ឲ្យ​មាន​ការយក​ថ្ម ទៅធ្វើជា​សំណង ឬ​ថ្ម​នោះ ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ការធ្វើ​ស៊ីម៉ង់ត៍​នោះទេ​”​។​

 

​សម្ដេច​បញ្ជាក់ថា ថ្មភ្នំ​មួយ​ប្រភេទ​ទៀត​នៅ​កម្ពុជា អាច​អនុញ្ញាត​ឲ្យ​ធ្វើ​វត្ថុធាតុដើម ដើម្បី​សម្រាប់​ផលិត​ស៊ីម៉ង់ត៍ យកទៅ​ចែកចាយ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដូចជា​នៅ​ខេត្តកំពត មាន​៤​កន្លែង និង​នៅមាន​ថ្មភ្នំ សម្រាប់​ផលិត​ស៊ីម៉ង់ត៍ នៅ​ខេត្ត​មួយចំនួនទៀត​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published