យកប្តី​ពោះម៉ាយ​មិន​រៀបការ ស្គាល់​ផ្អែមល្ហែម​តែ​ដំបូង លុះ​ចុងក្រោយ​វាយដំ​បង្ខាំង​ទុក​ក្នុង​បន្ទប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​ដោយ​ទ្រាំ​រស់នៅ​ជាមួយ​បុរស​ពោះម៉ាយ​លែង​បាន ទើប​សម្រេចចិត្ត​រត់រ​ក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ក្រោយពី​ទទួលដំណឹង​ភ្លាមៗ សមត្ថកិច្ច​ប៉ុស្តិ៍​ក៏បាន​ទាក់ទង​ទៅខាង​បុរស​ដែល​ត្រូវជា​ប្តី ហៅ​មក​សួរនាំ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍​នរគ​របាល​រដ្ឋបាល​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

 

​នារី​វ័យក្មេង​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​មុខរបរ​កម្មការិនី​រោងចក្រ ចំណែកឯ​លោក​ប្តី​មានឈ្មោះ សៅ ជាត អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក ។ អ្នក​ទាំង​២​រស់នៅ​ជាមួយគ្នា ដោយ​ជួល​បន្ទប់​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​នារី​មាន​រូ​បស​ម្បិ​ត្ត​ស្រស់​សោភា បាន​ចាប់ដៃគ្នា ជាមួយ​បុរស​ពោះម៉ាយ​កូន​មួយ បាន​រៀបរាប់ថា ពួកគេ​ទាំង​២​នាក់ បាន​ស្រឡាញ់គ្នា​ដោយ​ចិត្តនឹង​ចិត្ត គឺ​មិនបាន​រៀបការ​តាម​ប្រពៃណី តាមច្បាប់​ឡើយ ដោយ​ស្គាល់គ្នា​ភ្លាម បុរស​ពោះម៉ាយ បានមក​ទាក់ទង និង​សុំ​ស្រឡាញ់​នាង​ដោយ​ចិត្ត​ស្មោះ​អស់ពី​បេះដូង ជាច្រើន​ដង ទើប​នាង​សម្រេចចិត្ត​ជ្រើស​យក​បុរស​នោះ មក​ធ្វើជា​គូ​អនាគត រួច​ក៏​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ តែម្តង ។​

 

​ប្រភព​ដដែល​បាន​បន្តថា តាំងពី​ចាប់ដៃគ្នា​រកស៊ី​មក រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជិត​មួយឆ្នាំ​ហើយ មិនដែល​មាន​ភាព​រកាំ​រ​កូ​ស នៅក្នុង​គ្រួសារ​ឡើយ ពេលព្រឹក​ឡើង​នាំគ្នា​ចេញទៅ​ធ្វើការ​រៀងៗ​ខ្លួន រួចមក​ផ្ទះ​ជួបជំគ្នា​ជាធម្មតា ស្រាប់តែ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខ្លួន​ជា​ប្រពន្ធ​មិនដែល​ធ្វើ​អ្វី​ឲ្យ​ប្តី​ថ្នាំងថ្នាក់​ចិត្ត​នោះទេ បែរជា​ប្តី​វិញ​ចេះតែ​រករឿង នាង​មិន​ឈប់ មានពេលខ្លះ​ប្រើ​ហិង្សា​រហូតដល់​នាង​ជាំមុខ​ជាំ​មាត់​ទៀតផង ។​

 

​ស្ត្រី​ជា​ប្រពន្ធ បន្ថែមទៀតថា ហើយ​ពេលខ្លះ​ចាក់សោ​ឲ្យ​នាង​នៅក្នុង​បន្ទប់​តែឯង ជា​ញឹកញាប់​ទៀត ហើយ​ថែមទាំង​មិនដែល​អោយ​លុយកាក់​ដល់​ប្រពន្ធ​ឡើយ ទើប​នាង​ទ្រាំលែងបាន ក៏​សម្រេច​មក​ពឹងពាក់​សមត្ថកិច្ច​ប៉ុស្តិ៍​នរគ​របាល​រដ្ឋបាល​ចោមចៅ​២ ដើម្បី​ឲ្យ​ជួយ​អ​ន្តា​រាគ​មន៍​តែម្តង ។​

 

​នៅ​ប៉ុស្តិ៍​នរគ​របាល​រដ្ឋបាល​ចោមចៅ​២ មន្ត្រី​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏បាន​អប់រំ និង​ណែនាំ​ទៅខាង​បុរស​ជា​ប្តី រួច​ខាង​ភរិយា​ស្នើ​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើ​កិច្ចសន្យា ដើម្បី​កុំ​ឲ្យ​ថ្ងៃក្រោយ​លោក​ប្តី​រូបនេះ​ប្រើ​អំពើហិង្សា ឬ​អំពើ​ផ្សេងៗ​ទៀត​មកលើ​រូបនាង​ទៀត ។ ក្រោយពី​ណែនាំ​រួច ភាគី​ទាំ​សងខាង​ក៏​ធ្វើដំណើរ​ទៅ​បន្ទប់​ជួល​វិញ​ជាធម្មតា​ទៅ​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published