សម្តេច​តេ​ជោ ហ៊ុន សែន​៖ ភ្នំពេញ​ពីមុន​ជាទី​ក្រុង​ខ្មោច តែ​សព្វថ្ងៃ​បានក្លាយ​ជាទី​ក្រុង​វប្ប​ធ​ម៍ និង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​អាស៊ី​

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា គ្មាន​ត្រូវការ​សាកល្បង​ការផ្លាស់ប្ដូរ​អ្វី​ទាំងអស់ ព្រោះ​ប្រជាពលរដ្ឋ​សព្វ ថ្ងៃ គឺ ឆ្អែត ធុញទ្រាន់​នឹង​សង​ង្គ្រា​ម មិន​ចង់​ឭ មិន​ចង់​រម្លឹក​ដល់​ឡើយ​។​

​ក្នុង​បណ្ដាញ​ទំនាក់​ទ​នង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ​បានសរសេរថា បងប្អូន​ប្រជាពលរដ្ឋ​សព្វថ្ងៃ​គឺ​ឆ្អែត​ធុញទ្រាន់​នឹង​សង្គ្រាម មិន​ចង់​ឮ មិន​ចង់ រំ​ឮ​ក​ដល់​ឡើយ​។ នៅ​គ្រប់​ទីកន្លែង គឺ​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ក្នុងការ​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ មានឱកាស​គ្រប់យ៉ាង​ក្នុងការ​ប្រកបមុខរប​រ និង​ការងារ​តូចធំ​តាម​ចំណង់​ចំណូលចិត្ត និង​ធ្វើដំណើរ​ទេសចរណ៍ កម្សាន្ត ជិត​ឆ្ងាយ​ដោយ​គ្មាន​ការភ័យខ្លាច​។ បងប្អូន​គ្មាន​ត្រូវការ​សាកល្បង​ផ្លាស់ប្តូរ​អ្វី​ទៀត​ទេ ព្រោះ​ពេលនេះ​បងប្អូន​បានរស់នៅ​សុខ​ស្រួល​ហើយ​។​

​ទន្ទឹមនឹងនេះ បងប្អូន​ជនរួមជាតិ​ក៏​បានដឹង​ច្បាស់​ហើយ​ថា មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែលមាន​សមត្ថភាព​ពិត​ក្នុងការ​ថែរក្សា​ការពារ​សន្តិភាព នឹង​ផ្តល់ឱកាស​ពិតប្រាកដ​ដ​ល់​ពលរដ្ឋ​។​

 

​អរគុណ​បងប្អូន​ជនរួមជាតិ និង​សមាជិក​សមាជិកា​ដែល​តែងតែ​គាំទ្រ និង​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​។ សូម​ជូនពរ​បងប្អូន​ជួបប្រទះ​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​កុំបី​ខាន ជាពិសេស​ទទួលបាន​លាភ​សំណាង និង​ហេងៗ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ខាងមុខនេះ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published