បែកធ្លាយ មន្ត្រីប៉ូលិសគ្រឿងញៀនខេត្តស្ទឹងត្រែង គំរាមទារប្រាក់ អ្នករកស៊ីឈើ ២៥០ដុល្លា ទុកចិញ្ចឹមឆ្នាំងបាយថ្នាក់លើ ?

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ប្រាប់ថា ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង មួយក្រុម ត្រូវបានអ្នករកស៊ីដឹកឈើចោទថា បានគំរាមទារប្រាក់ ចំនួន២៥០ដុល្លា ជាថ្នូរនិងការដោះលែងរថយន្តដឹកឈើចំនួន៣គ្រឿង។ ករណីនេះបានកើតឡើង នៅលើដងផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូរលាងគ្រោះ ស្ថិតក្នុងភូមិអូរលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីវេលា ម៉ោង៧កន្លះយប់ ថ្ងៃទី៤ ខែ កុម្ភះឆ្នាំ២០១៨។

 

ប្រភពប្រាប់ថា ពលរដ្ឋដើរទិញឈើគ្រឿងផ្ទះ ពីប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៧៨ ដើម្បីដឹកយកទៅលក់គ្រាន់បានកម្រៃខ្លះចិញ្ចឹមគ្រួសារសល់ពីរត់ការសមត្ថកិច្ចតាមដងផ្លូបន្តិច បន្តួចដោះស្រាយក្នុងគ្រួសារនិងបង់ធនាគារដែលគេជំពាក់ខ្ចី យកមករកស៊ី។ ក្រោយពីរថយន្តដឹកឈើរបស់គាត់ ទាំង៣ គ្រឿង ចេញដំណើរមកដល់ចំណុចខាងលើ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកកាមរីហើមពិ៍ណសំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2A.1736ជិះគ្នា២នាក់ ម្នាក់ឈ្មោះ សាម តុលា ស្ពាយកាំភ្លើងAKនិងម្នាក់ទៀតឈ្មោះ ខួច បើកដេញប្រដេញតាមរថយន្ត របស់គាត់ ស្ទាក់ពីមុខ ហើយចុះពីលើរថយន្ត មកគំរាមបាញ់។បន្ទាប់មកមានស្ត្រីម្ចាស់ឡានចេញមុខចរចារតែឈ្មោះ សាម តុលា អាងមានអំណាចពីថ្នាក់លើជាខ្នងបង្អែក ទារក្នុងតម្លៃខ្ពស់ ហើយចុងក្រោយបានចរចារនៅត្រឹមតម្លៃ២៥០ដុល្លារជាថ្នូរក្នុងការដោះលែងរថយន្តដឹកឈើ។

 

ប្រភពប្រាប់បន្តថា ប៉ូលីសមួយក្រុមនេះ បានជិះរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកកាមរីហើម និងមួយគ្រឿងទៀត ម៉ាកហាយប៊្រិត ពណ៌ស មានគ្នា៣នាក់ ម្នាក់ឈ្មោះ សាម តុលា, ឈ្មោះ ខួច ​ដឹកនាំ​ដោយ​ឈ្មោះ ស៊ុ ចន្ទី ជាប៉ូលិសប្រឆាំងគ្រឿងញៀន។ពួកគេថា ចុះស្រាវជ្រាវបទល្មើសគ្រឿងញៀន ហើយ តាមការពិត គឺក្រុមនេះ​តែងតែធ្វើសកម្មភាព​ នៅតាមដងផ្លូវជាតិលេខ៧ និងផ្លូវលេច៧៨ ទារលុយពីរថយន្តដឹកឈើ​ ហើយបើសិនគេមិនរត់ការ ត្រូវគំរាមដូចរថយន្តខាងលើនោះអញ្ចឹងហើយ ហើយ​ឈ្មោះ​ ស៊ុ ចន្ទី ជាមេក្រុមត្រូវបានគេរាយការណ៍ថា ទាំងកាងឈើ និងមើលផ្លូវឲ្យឈ្មួញទៀតផង។

ហើយប៉ូលិសមួយក្រុម នេះជាប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង គេមានតួនាទីបង្ក្រាបករណីគ្រឿងញៀន តែបែរជាដើរទារលុយពីរថយន្តដឹកឈើ និងគំរាមទារលុយពីរថយន្តដឹកឈើទៅវិញ។ហើយបុគ្គលខាងលើបានប្រើប្រាស់តួនាទីជាសមត្ថកិច្ចនគរបាលជាតិទៅគំរាមកំហែងទារប្រាក់ ពី ពលរដ្ឋញយៗដងកម្រឃើញថ្នាក់លើ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់វិធានការណាស់  សង្ស័យថា បុគ្គលខាងលើនេះ ជាអ្នករកលុយចិញ្ចឹមឆ្នាំងបាយ លោកស្នងការមិនដឹង ទើបបានបុគ្គលខាងលើ នេះធ្វើអ្វីៗតាមតែអំពើចិត្ត៕

ពាក់ព័ន្ធក្នុងករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មាន​ ប្រចាំខេត្តស្ទឹងត្រែង បានទូរស័ព្ទទៅឈ្មោះ សាម តុលា សុំការបំភ្លឺក្នុងករណីខាងលើនេះ លោកបានឆ្លើយថា ពិតជាឈ្មោះ សាម តុលា ប៉ូលីសប្រឆាំងគ្រឿងញៀនមែន តែលោកមិនបានពាក់ព័ន្ធ ក្នុងករណីនេះទេ ប្រហែលច្រឡំហើយ។

ដោយឡែក លោក ស៊ុ ច​ន្ទី បានទូរស័ព្ទមកសួរអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «អ្នកណាប្រាប់ ខ្ញុំបានសួរពួកអាក្មេងៗថា អត់បានយកទេ​ បើប្រមូលបានតែលុយ១៥០,០០០រៀល សម្រាប់ចាក់ប្រេងមាន»។

ដោយឡែក លោក សាន់​ និមល ស្នងការរង​ទទួលផែនបទល្មើស នៃស្នងការ នគបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា​​រឿងនឹងលោកអត់ដឹងទេព្រោះជាប់រវល់ មកភ្នំពេញ ចាំមើលលោកត្រលប់មកបើរឿងពិតមែន លោកដាក់វិន័យកងកម្លាំងតាមគោលការណ៍ស្នងការ៕ ដោយ​​ ដានី ស្ទឹងត្រែង

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published