បើ​ខ្ញុំ​មិន​ធ្វើ តើ​អ្នកណា​ធ្វើ​…

, , Leave a comment

​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​ឃើញ​សកម្ម​ភាពបុរស​ម្នាក់ ស្ថិតនៅក្នុង​លូទឹកស្អុយ ដើម្បី​ចុះ​បារ​ល្បាប់​ដែល​ជាប់​ស្ទះ​នៅលើ​ដងផ្លូវ​មួយកន្លែង​បង្ក​ការចាប់អារម្មណ៍ និង​បង្ហាញ​ក្តី​អាណិតអាសូរ​ពី​សំណាក់​មហាជន​គ្រប់​វ័យ​។​

​ផ្អែក​តាម​រូបភាព​មួយ​សន្លឹក ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​បុរស​វ័យ​កណ្តាល​ម្នាក់​មាន​សភាព​ប្រឡូកប្រឡាក់​ពេញ​ដងខ្លួន​ខណៈដែល​ផ្នែក​ដងខ្លួន​មួយ​ជំហរ​កប់​នៅក្នុង​ឡូ​ទឹកស្អុយ​សល់​តែត្រឹម​កក និង​ក្បាល​តែប៉ុណ្ណោះ​។​

 

​ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះដែរ ក៏​មានការ​សរសេរថា គ្រប់​ពេលដែល​ខ្ញុំ​គិតថា ខ្លួនឯង​គួរ​ឲ្យ​អាណិត ខ្ញុំ​តែង​គិតថា​មាន​គេ​គួរ​ឲ្យ​អាណិត​ជាង​ខ្ញុំ​ទៅទៀត​។ តាមរយៈ​នេះ​ក៏មាន​មហាជន​ជាច្រើន​សម្តែង​ក្តី​អាណិតអាសូរ​ចំពោះ​ការតស៊ូ​ក្នុង​ឆាកជីវិត​របស់​បុរស​រូបនេះ​ផងដែរ​។ តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​នូវ​សកម្មភាព​មួយ​នេះ​?៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published