សុវណ្ណ រ៉ា​ផា ធ្លាយ​ដំណឹង​ស្នេហ៍​ជាមួយ​ថៅកែ​ផលិតកម្ម​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង​វ័យក្មេង​កញ្ញា សុវណ្ណ រ៉ា​ផា បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​នៅ ក្នុង​វិស័យ​សិល្បៈ​កន្លងមក នាង​ពុំ​ធ្លាក់​លេច​ឬ​ដំណឹង​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ ក៏​ស្រាប់តែ​មានការ​បង្ហើប​ថា ស្រី​ស្រស់​រូបនេះ​កំពុងមាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​ផលិតកម្ម​វ័យក្មេង​ម្នាក់​។​

​ប្រភពពី​រង្វង់​អ្នកសិល្បៈ​បាន​លួច​ខ្សឹបខ្សៀវ​គ្នា​ប្រាប់​ឲ្យ​ដឹងថា តារា​វ័យក្មេង​កញ្ញា សុវណ្ណ រ៉ា​ផា បច្ចុប្បន្ន​កំពុងមាន​ស​ម្ព​ន្ធ​ភាព​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក​។ ម្យ៉ាងទៀត​ពួកគេ​គឺមាន​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម​ជាមួយគ្នា​ខ្លាំងណាស់​គ្រាន់តែ​ពេលនេះ​ហាក់​មាន​ភាព​លាក់បាំង​ពី​មហាជន​។​

​ប្រភព​ដដែល​បាន​និយាយទៀតថា រវាង​តារា​ស្រី​កញ្ញា​សុវណ្ណ​រ៉ា​ផា និង​ម្ចាស់​ផលិតកម្ម​រូបនេះ​មើលទៅ​ដូចជា​ស្រឡាញ់គ្នា​ខ្លាំងណាស់ ព្រោះ​គេ​កំបុងស្ថិត​ក្នុង​ការយល់​ចិត្ត​គ្នា​។ ប៉ុន្តែ​គេ​ក៏​មិនដឹង​ទេ​ថា ទៅ​ថ្ងៃ​អ​នា​គត់​អ្នក​ទាំងពីរ​អាច​និង​ផ្តើម​ជា​គូរ​អនាគត​ជាមួយគ្នា​ឬ​យ៉ាងណា​នៅឡើយ​ទេ​?​។​

​ជុំវិញ​ព័ត៌មាន​ខ្សឹបខ្សៀវ​ខាងលើនេះ​សារព័ត៌មាន​យើងខ្ញុំ​សង្ឃឹមថា​ស្រី​ស្រស់ សុវណ្ណ រ៉ា​ផា នឹង​ចេញមុខ​បកស្រាយ​ការពិត​ឲ្យ​មហាជន​បានដឹង​នៅពេល​ក្រោយ​ចំពោះ​ដំណឹង​ដ៏​រសើប​ខាងលើនេះ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published