លោក ប៊ុន សត្យា ហៅទិវាសូន្យមួយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវពលរដ្ឋប្តឹង រឿងស៊ីដាច់ម៉ូតូ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដើមបណ្ដឹង​ដែល​ប្ដឹង​ប្រធាន​កា​រិ​យា​ល័ន​គរ​បាល​ព្រហ្មទណ្ឌ​នេះ​ឈ្មោះ ឆាយ  ម៉ី​ជូ ភេទ​ស្រី អាយុ២១ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ៤៣អា ផ្លូវ​លេខ៥១៦ ភូមិ១៣ សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក។

លោក ប៊ុន សត្យា ហៅ​ទិវា​សូន្យ​មួយ ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ត្រូវបាន​ស្ត្រី​ម្នាក់​ដាក់ពាក្យ​ប្ដឹង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចាប់​ជនសង្ស័យ​ហើយ​យក​ម៉ូតូ​ស៊ីដាច់​តែម្ដង។

ឯកសារ​ពាក្យបណ្ដឹង បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧ ឈ្មោះ លី សុ​វណ្ណា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ករណី​លួច កាលពី​ថ្ងៃទី ២០ កក្កដា ឆ្នាំ២០១៦ និង​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក X-RAY ពណ៌​ស សេរី​ឆ្នាំ២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GO-2191 ដែល​ឈ្មោះ លី សុ​វណ្ណា បាន​ខ្ចី​ពី​ឈ្មោះ ឆាយ ម៉ី​ជូ ជិះ​ដើរលេង ដោយសារ​ម៉ូតូ​នេះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ឆាយ ម៉ី​ជូ មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ។ ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ លី សុ​វណ្ណា និង​ដកហូត​ម៉ូតូ​នោះ​ឈ្មោះ ឆាយ ម៉ី​ជូ បាន​ទាក់ទង​សុំ​ជួប​លោក ប៊ុន សត្យា ហៅ​ទិវា០១ នៅ​ការិយាល័យ​នគរបាល​ព​បរ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ ​យក​ម៉ូតូ​ទៅប្រើ​ប្រាស់​វិញ ស្រាប់តែ​ឃើញ​ម៉ូតូ​របស់ខ្លួន ត្រូវបាន​គេ​ប្ដូរ​ស្លាក​លេខ ពី​លេខ​ភ្នំពេញ 1GO 2191  ទៅជា​ស្លាក​លេខ​នគរបាល៧១៨១ទៅវិញ ហើយ​គាត់​ថែមទាំង​ព្យាយាម​មិន​ចង់​ជួប​ម្ចាស់​ម៉ូតូ ដែល​ទៅសុំ​យក​ម៉ូតូ​វិញ​ទៀតផង។ ពេលនោះ​ម្ចាស់​ម៉ូតូ​បានមក​សាកសួរ​ដល់​តុលាការ ក៏​ត្រូវបាន​មន្ត្រី​តុលាការ​ប្រាប់ថា ម៉ូតូ​នោះ​មិនត្រូវ​បាន​ឈ្មោះ ប៊ុន សត្យា បញ្ជូនមក​តុលាការ​ទេ។

ពាក្យបណ្ដឹង​របស់​ម្ចាស់​ម៉ូតូ​ បាន​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ឈ្មោះ ប៊ុន សត្យា តាមច្បាប់​ និង​បានស្នើ​សុំ​យក​ម៉ួ​តូ​របស់ខ្លួន​ទៅប្រើ​ប្រាស់​វិញ និង​ទាម​ទារជំងឺចិត្ត២០លាន​រៀល​ទៀតផង ។

លោក ប៊ុន សត្យា នៅ​ថ្ងៃទី១កុម្ភៈ ឆ្នាំ២០១៨នេះ មិនអាច​ទាក់ទង​សុំ​ការ​បំ​ភ្លឹ​បានទេ ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published