ផ្កាយ១ នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ចិត្តព្រៃផ្សៃ យកចានវ៉ៃក្បាលនារីក្រីក្រ បែកក្បាលហូរឈាមពេញផ្ទៃមុខ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោកផ្កាយ១ នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ មកពីក្រសួងការពារជាតិ បានចូលទៅផឹកស៊ីក្នុងហាង១ នៅក្រុងប៉ោយប៉ែត រហូតស្រវឹងជោកជាំ ហើយប្រើអំពើហិង្សា ដោយយកចានគប់ទៅលើក្មេងស្រី ម្នាក់ជាអ្នកបំរើនៅហាង” ស្រះត្រជាក់ចិត្ត ” ក្នុងក្រុងប៉ោយប៉ែតចំកណ្ដាលថ្ងាស់ បណ្ដាលឲ្យបែកក្បាល ហូរឈាមពេញផ្ទៃមុខ គ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា នា​ល្ងាច​ថ្ងៃទី២៧ខែមករាឆ្នាំ២០១៨ នេះក្រោយ​បង្ក​ហិង្សា​ទៅលើ​ក្មេងស្រី​រងគ្រោះ​នោះ​រួចលោកឧត្ដមសេនីយ៍ត្រីចិត្ត ឃោរឃៅដែលជា​ជនដៃដល់​រូបនេះ បាន​សម្របសម្រួល​បញ្ច​ប់​រឿង ដោយ​ត្រឹម តែ​ទឹកប្រាក់​ មិន​ដល់១.០០០ដុល្លារ​ផង ទាំង​កិត្តិយស​ក្មេងស្រី​រូបនោះ ត្រូវបាន​លោកផ្កាយ១ ចិត្តយក្ស ​បំពាន​នៅក្នុង​ចំណោម​មនុស្សម្នា ​ជាច្រើន​ថែមទៀត​នោះ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកឃើញហេតុការណ៍ ក៏ដូចជាប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំ នឹងចាត់វិធានការជាបន្ទាន់ ទៅលើបុគ្គលជាទាហានផ្កាយ១ឈ្មោះ នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មកពីក្រសួងការពារជាតិ ចិត្តឃៅរឃៅព្រៃផ្សៃអាងអំណាចវ៉ៃធ្វើបាបក្មេងស្រី ជាជន រងគ្រោះតាមតែអំពើចិត្តដើម្បីជៀសវាងការ បង្កហិង្សាបែបនេះ ដោយសំអាង តែទៅលើអំណាច និងទឹកប្រាក់ សងជំងឺចិត្តទៅលើជនរងគ្រោះបន្តិចបន្ទួច ដោយជនបង្ករជាជនល្មើស រួចពីសំណាញ់ច្បាប់៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published