ជនបរទេស​បើក​ក្លឹប​ច្រៀង​រាំ​អាសអាភាស​ក្នុង​សៀមរាប ត្រូវ​បង្ក្រាប ដើម្បី​ស្តារ​មុខមាត់​

, , Leave a comment

​ខេត្តសៀមរាប : ទីតាំង​ក្លឹប​ច្រៀង​រាំ​បែប​អាសអាភាស​របស់​ជនបរទេស​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឆ្មក់​ចុះបង្ក្រាប​។ ហេតុការណ៍​ចុះបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥ មករា ២០១៨ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ឃាត់ខ្លួន​ជនបរទេស​៧៧​នាក់ ក្នុង​ប្រតិបត្តិការ​ឆ្មក់​នេះ ។​

​លោក ជា ហេង នាយការិយាល័យ​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន បានឱ្យដឹងថា ក្នុងចំណោម​ជន​ទេសចរ​បរទេស​ទាំង​៧៧​នាក់​ក្នុងនេះ​មាន​ស្រី​៣៦​នាក់ និង​ក្រុម​អ្នករៀបចំ ចំនួន​១០​នាក់ ជា​អ្នក​ដែល​កំពុង​ច្រៀង​រាំ​ស្រាត ដែល​ធ្វើ​សកម្មភាព​របៀប​អាសអាភាស​។​

 

​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​មាន​១០​នាក់ ទី​១-​ឈ្មោះ Hone Daniel Richard ភេទ​ប្រុស ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥២៦១៣២៦៣១ ទី​២-​ឈ្មោះ PaulFrancisHarris ភេទ​ប្រុស ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥១៨០៣៩៤៤១ ទី​៣- Thomas alexanderJeffries ភេទ​ប្រុស ជនជាតិ អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ​GBR៥២៦៤៧៩០៩០ ទី​៤-Job robertus ភេទ​ប្រុស ជន​ជ​តិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​NR ៥២១៩RP៧ ទី​៥-VINcenthook ភេទ​ប្រុស កាន់​លិខិតឆ្លងដែន​លេខ​GBR ‪៥២៨២៥០៧៨៦‬ ទី​៦-Brasch paul Martin ភេទ​ប្រុស ជនជាតិ​ញូ​ហ្សឺ​ឡែ​ន កាន់​លិខិតឆ្លងដែន lk៥៣៧០៩៦ ទី​៧-Stevens billy ភេទ​ប្រុស ជនជាតិ អង់គ្លេស ទី​៨-ballvrre David Nikolais Alex ភេទ​ប្រុស​ជនជាតិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ​៣២២២២២៨២ ទី​៩-drolet Jessica​ភេទ ស្រី ជនជាតិ​កាណាដា​កាន់​លិខិត​ឆ​ង្ល​ដែន​លេខ​AD២០៩៨១២ និង​ទី​១០-Kazoleas Edensaran ភេទ​ស្រី ជនជាតិ កាណាដា​កាន់​លិខិតឆ្លងដែន​លេខ​GF៣២៨៦៥១​។​

 

​លោក ជា ហេង បញ្ជាក់ថា ភ្ញៀវ​ចំនួន​៧៧​នាក់​នោះ ត្រូវបាន​នាំយក​មកដល់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ធ្វើការ​អប់រំ​រួច​ឱ្យ​គាត់​ត្រឡប់​ទៅវិញ​ផ្ទះ​ហើយ ចំណែកឯ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត នៅ​ថ្ងៃទី​២៧ មករា ២០១៨​នេះ ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published