លោកផ្កាយ១ សួស សុខដារ៉ា រងការចោទថា ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាចំហរ?

, , Leave a comment

ខេត្ត​ប៉ៃលិន ៖ ឧ​ត្ត​ម​​​សេ​នី​យ៍​ត្រី សួស សុខ​​ដា​​រ៉ា អនុ​ប្រ​ធាន នាយ​ក​ដ្ឋាន ច្រ​កទ្វារ​ទី​​១ នៃ​អគ្គ​នា​យ​ក​ដ្ឋាន អន្តោ​ប្រវេ​ស​ន៍ ក្រសួ​ងម​ហាផ្ទៃ និង​​ជា​​ប្រ​ធា​ន ច្រក​អន្តរជាតិ​​ព្រំ ខេត្ត​​ប៉ៃ​លិន បាន​ប្រើ​ជំ​នាញ​​និង​អំ​ណា​ច ប្រមូ​ល​​លុយ​​​ពី​ក្រុ​ម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញ តាមរបៀប​ពូក​រលួយ ដូចដែល ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា កូនចៅ​របស់ ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា តម្រូវ​ឲ្យ​បង់លុយថ្លៃ​ក្បាល​ឡាន​តាមតែ​អំពើ​ចិត្ត ហើយ​ករណីខ្លះ ធ្វើ​តឹងតែង​ជាង ជំនាញ​គយ ដែលមាន​ភារកិច្ច ប្រ​មុ​ល​លុយ បង់​ចូល​ជា​ថវិកាជាតិ​។​

ប្រភព​បាន​ឲ្យ​ដឹងថា លោកផ្កាយ១ សួស សុខដារ៉ា មេ​ច្រក​អន្តរជាតិ​ព្រំ ដែល​ល្បី​មាន ខ្នងបង្អែក​រឹងមាំ និង​មាន​លុយ ខាប់​ដូច​ទឹកគ្រឿង គឺជា​អ្នក​បោះ​មេ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព យ៉ាង​ពេញបន្ទុក ដូចជា ការនាំ​ចូល អាហារ​ខូចគុណភាព គ្រឿងបន្លាស់​រថយន្ត ការនាំ​ចូល ប្រេងសាំង ហ្គាស​គេចពន្ធ ដូច​ហែ​កឋិន ដោយ​គ្មាន មន្ត្រី​ជំនាញ​ណា បង្ក្រាប ទប់ស្កាត់​ឡើយ​។ មានការ​លើក ឡើង​ទៀតថា មាន​ឈ្មួញ​ជិត១០​នាក់ បាន​រកស៊ី នាំ​ទំនិញចេញ-ចូលនៅតាម​ច្រក​ព្រំ សុទ្ធតែ​មាន​ទំនាក់ទំនង​ល្អ ជាមួយ ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។​

គួរ​រម្លឹក​ផងដែរ​ថា កាល​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា នៅ​កាន់​តួនាទី ជា​មេ​អន្តោប្រវេសន៍ ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ធ្លាប់​ត្រូវបាន​អង្គភាពប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ​មក​ព្រមាន ពីបទ​សង្ស័យ មានការ​ជាប់ ពាក់ព័ន្ធ នឹង​អំពើពុករលួយ តែដោយសារ​តែ​គាត់ នៅមាន​រាសី​ខ្ពស់ មិន​ត្រឹមតែ មិន​ត្រូវបាន​ថ្នាក់លើ ដកហូត ពីមុខ​តំណែង និង​ដាក់​ទោសទណ្ឌ ដូច​មន្ត្រី​តូចតាច ដទៃទៀត​នោះទេ គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​ថ្នាក់លើ តែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​បន្ត​មកទៀត ត្រូវបានតែងតាំង​ជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាង​ត្រជាក់ចិត្ត​បំផុត​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published