ចម្រៀង​ស្នាដៃ​ថ្មី (Original song) កំពុង​ធ្វើក​ញ្ញា វណ្ណា វ​ត្តី ហាក់​មាន​ប្រជាប្រិយភាព ក្រោយ​ចាក​ចេញពី​ផលិតកម្ម​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រោយ​ចាក​ចេញពី​ផលិតកម្ម BN កញ្ញា វណ្ណា វ​ត្តី បាន​សម្រុក​ផលិត​បទ​ចម្រៀង​ស្នាដៃ​ថ្មី (Original song) ដោយ​ខ្លួនឯង​ប្រជែង​នៅលើ​ទីផ្សារ​ជា​បន្តបន្ទាប់ ខណៈ​ថ្មីៗ​នេះ​នាង​ទើប​ចេញ​បទ​ថ្មី​មួយ​បទ​ទៀត​ក្ដៅៗ ហុយៗ ដែលមាន​ចំណងជើង​ថា «​អច្ឆរិយ​កម្ពុជា​» ដែល​កំពុង​ក​ន្ទ្រា​ក់បាន​ការគាំទ្រ​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នឹង​យូ​ធូប​។​

 

​នាពេល​ចុង​ក្រោយនេះ​តារា​រូប​ស្រស់​កញ្ញា វណ្ណា វ​ត្តី ហាក់​លេចធ្លោ​ទាំង​ផ្នែក​សម្ដែង នឹង​ចម្រៀង​ដែល​ក្រៅពី​ទទួលបាន​ឱកាស​សម្ដែង​ភាពយន្ត​ជា​បន្តបន្ទាប់ ទីផ្សារ​ចម្រៀង​របស់​នាង​ក៏​ចាប់ផ្ដើម​ស្ទុះ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង ដែរ​ពោល គឺ​បើទោះបី​នាង​ច្រៀង​នៅក្រៅ​ផលិតកម្ម តែ​រាល់​បទ​ចម្រៀង​ស្នាដៃ​ថ្មី​របស់​នាង​តែងតែ​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​។​
​ជាក់ស្ដែង​បន្ទាប់ពី​ឆក់​បានការ​គាំទ្រ​តាមរយៈ​បទ «​អនុស្សាវរីយ៍​គ្មាន​ន័យ​» ដែល​នាង​ច្រៀង​ចម្រុះ​៣​ភាសា មាន​ខ្មែរ ថៃ និង​រ៉េ​ប​ជា​ភាសា​អេ​ស្ប៉ា​ញ នោះ នាង​ទើប​ចេញ​បទ​ថ្មី​មួយទៀត​ដែលមាន​ចំណងជើង​ថា «​អច្ឆរិយ​កម្ពុជា​» ដែល​នាង​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​លោក យ​ន សុ​ភ័​ក្រ ខណៈ​អត្ថន័យ​បាន​ផ្ដោតលើ​ការជួយ​លើកស្ទួយ​ប្រសាទ​អង្គរវត្ត​ដែលជា​មរតក​រប​ស់បុ​ព្វ​បុរស​ខ្មែរ​យើង​។​

 

​កញ្ញា វ​ត្តី បាន​ថ្លែង​ឲ្យ​ដឹងថា ដោយសារតែ​ការស្រឡាញ់ និង​ចង់​លើកស្ទួយ​វិស័យ​ចម្រៀង នាង​បាន​ព្យាយាម​មិន​ច្រៀង​បទ​ចម្លង​ពី​គេ ដែល​មួយរយៈ​ចុងក្រោយ​នេះ​នាង​បាន​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​ផលិត​បទ Original song ប្រជែង​នៅលើ​ទីផ្សារ​ជា​បន្តបន្ទាប់​។​

 

​នាង​ថា នាង​មិន​ខ្វល់​ពី​ការចំណាយ​ទេ គឺ​អ្វីដែល​សំខាន់​នោះ​នាង​ចង់​លើកស្ទួយ​វិស័យ​សិល្បៈ​នឹង​បំពេញ​ក្ដី​ស្រឡាញ់​របស់ខ្លួន​ខណៈដែល​នាង​រំពឹងថា ទស្សនិកជន​នឹង​គាំទ្រ​ផ្ដល់​កម្លាំងចិត្ត​នាង​បន្ថែមទៀត​។ កញ្ញា​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​បទ «​អច្ឆរិយ​កម្ពុជា​» គឺ​និពន្ធ​ទំនុកច្រៀង​ថ្មី សាច់ភ្លេង​ថ្មី ដោយ​ផ្ដោតលើ​ការលើកស្ទួយ​ប្រាសាទអង្គរវត្ត ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា​ហើយក៏​ជា​លើក​ទី​១​ដែរ​ដែល​នាង​បាន​ចាប់​ដៃគូ​ច្រៀង​ជាមួយ​លោក យ​ន សុ​ភ័​ក្រ​។​

 

​នាង​ថា រូបនាង និង​លោក សុ​ភ័​ក្រ កំពុងតែ​រៀបចំ​ការសម្ដែង ដើម្បី​ត្រៀម​បង្ហាញ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ជាមួយនឹង​បទ «​អច្ឆរិយ​កម្ពុជា​» នេះ ដោយ​រៀបចំ​ឲ្យ​មានការ​ស្លៀកពាក់​ចងក្បិន​របៀប​ខ្មែរ មាន​ទាំង​រៀបចំ​ក្រុម​ឆៃយ៉ាំ ផង ដើម្បី​ឲ្យ​ទាក់ទាញ​ខណៈដែល​នាង​រំពឹងថា អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​មួយចំនួន​នឹង​ចាប់អារម្មណ៍​ឲ្យ​នាង​បានបង្ហាញ​សមត្ថភាព​តាមរយៈ​បទ «​អច្ឆរិយ​កម្ពុជា​»​។​

 

​តារា​សម្ដែង​និង​ចម្រៀង​កំពុង​ឡើង​កូដ​រូបនេះ​បន្ថែមថា ប្រសិនបើ​បទ​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ជាង​នេះ​បន្ថែមទៀត និង​មាន​ម្ចាស់​ស្ព​ន​សឺ ជួយឧបត្ថម្ភ​ផង​នោះ​នាង នឹង​ផលិត​ឈុត​ខារ៉ាអូខេ​ឲ្យ​កាន់តែ​ក​ន្ទ្រា​ក់​ការគាំទ្រ​ជាង​នេះ​បន្ថែមទៀត​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published