បែកធ្លាយ ឧកញ៉ា​ ទៀ វិចិត្រ​ នាំប្រេង​គេចពន្ធចូល​កានតែច្រើន​មានការឃុប​ឃិតជាប្រព​ន្ធ័ ក្នុង​ខេ​ត្តព្រះសី​ហនុ ?

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ ប្រភពបាន​ឲ្យ​ដឹងថា  តាមរយៈ​ការនាំ​ចូល​ប្រេងសាំង​គេចពន្ធ  និង​ទំនិញគេចពន្ធ​ជាច្រើន ​ប្រភេទ​ទើប​ឧកញ៉ា  ទៀ វិចិត្រ  ក្លាយជា​អ្នកមាន​ទ្រព្យ សម្បត្តិ​យ៉ាង​មហាសាលហើយ​ថែមទាំង​ជា​ម្ចាស់​អាជីវកម្ម ​រមណីយដ្ឋាន ​លើ​កោះ​មួយ ចំនួន​ ទៀតផង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេព្រោះ​ករណី​ឧកញ៉ា ទៀ វិចិត្រ នាំចូល​ប្រេងសាំង​គេចពន្ធ ​និង​ទំនិញគេចពន្ធ​ ស្រេច​តែ​អំពើ​ចិត្ត ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

នាយទាហាន​និង​ពល​ទាហានជើងទឹក​ក្នុង​ខេត្ត​ព្រះសីហនុ បាន​អះអាងថា ​ការដែល​ឧកញ៉ា ទៀ វិចិត្រ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ត្រឹម​រក្សា​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ​។

ប្រភពពី​មន្ត្រី​យោធា​ជើង​ទឹក​មួយចំនួន​ នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ឧកញ៉ា ទៀ វិចិត្រ ដែលមាន​ឪពុក​ឈ្មោះ ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​ឈ្មោះ ទៀ សុខា មេបញ្ជាការរង​យោធា​ជើង​ទឹក កំពុង​ល្បីល្បាញ​ខាង​នាំ​ប្រេង​គេចពន្ធ​ចូល​ខេត្ត​ព្រះសីហនុ​យ៉ាង​ពេញបន្ទុក​។ នាយទាហាន​និង​ពល​ទាហានជើងទឹក​មួយ​ចំនួន ​បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ទៀ វិចិត្រ រកស៊ី​នាំចូល​ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត គឺ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្ត​កែប និង​ខេត្តកំពត គ្មាន​នរណា​ដែលថា ​មិន​ស្គាល់ឈ្មោះ​ឧកញ៉ាទៀ វិចិត្រ នោះទេ​ព្រោះ​ឈ្មួញ​ម្នាក់នេះ​មានអំណាច​ខ្លាំង​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

តាម​ការអះអាង​របស់​នាយទាហាន​និង​ពល​ទាហានជើងទឹក​មួយ​ចំនួន​ ដែល​ឈរជើង​តាម​បណ្ដា​កោះ​នានា​ ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រាន់តែ​ឮឈ្មោះ​ឧកញ៉ា ទៀ វិចិត្រ គឺ​នាំគ្នា​រួញ​ខ្លួន​អស់​ទៅហើយ​។ ក៍ព្រោះតែ ​ឧកញ៉ា ទៀ វិចិត្រ មាន​ឪពុក​ឈ្មោះ ទៀ វិញ ជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​ឈ្មោះ ទៀ សុខា ជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក ហើយ​មាន​អ៊ុំ​ប្រុស​ឈ្មោះ ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល ជា​បង្អែក​ដ៏​រឹងមាំ​?។ ដូច្នេះ​ឈ្មួញ​ដទៃទៀត​មិនអាច​ប្រជែង​ជាមួយ​ឧកញ៉ា ទៀ វិចិត្រ ក្នុងការ​នាំចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ទៀត​នោះទេ ព្រោះ​ខ្លាច​អំណាច​ឈ្មួញ​រូបនេះ​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ករណី​ឧកញ៉ា ទៀ វិចិត្រ នាំចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ សន្ធឹកសន្ធាប់ ​ក្នុង​មួយខែៗ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​ជំនាញ​ ព្រមទាំង​សមត្ថកិច្ច​ពុករលួយ​មួយចំនួន​ដែល​ឃុបឃិត​គ្នា​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លូន ​.៕

នេះជាពត័មានទទួលពីប្រភពប៉ុណ្ណោះ យ៉ាងណាមិនទាន់ទទួលការបំភ្លឺពីសមីជនបាននៅឡើយ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published