ដូច​ចន្លុះ ទាល់តែ​ឆ្កឹះ បាន​ភ្លឺ​

, , Leave a comment

​បន្ទាប់ពី​មានការ​រិះគន់​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ កាស៊ីណូ ខុន​ដូរ ដែលមាន​ម្ចាស់​ជា​ជនបរទេស ជាពិសេស​ជនជាតិ​ចិន ដែល​ការដ្ឋាន​សំណង់​របស់​ពួកគេ​ទាំងនោះ ស​សេរ​សុទ្ធតែ​អក្សរ​ចិន ឬ​អក្សរ​បរទេស​ផ្សេងៗ មើល​មិន​យល់​ជាដើម ដែល​ប្រាស​ចាស​ពី​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០១៨ លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) អមដំណើរ​ដោយ​អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង គ​.​អ​.​ឆ​.​ក អាជ្ញាធរខេត្ត​ក្រុងព្រះសីហនុ មន្ទីរ ដ​.​ន​.​ស​.​ស មន្ទីរ​បរិស្ថាន មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន​៤​កន្លែង​ធំៗ ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ខ្លឹមសារ​មួយចំនួន​។​

 

​ក្រុម​ប្រតិភូ​ក៏ បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ អនុវត្តតាម​ខ្លឹមសារ​លិខិតអនុញ្ញាត​សាងសង់ សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​បទដ្ឋាន​គតិយុត្ត ជា​ធរមាន​ផងដែរ​។ ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បាន​សំដែង​ក្តី​រីករាយ​នៅពេល​ឃើញ​ទីក្រុង​ទេសចរណ៍​មួយ​នេះ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នឹកស្មាន​មិន​ដល់​នា​រយៈពេល​ចុងក្រោយ​នេះ​។​

 

​ប៉ុន្តែ​អ្វី​ដែលជា​ក្តី​បារ​ម្មណ៍​នោះ គឺមាន​ជនជាតិ​ចិន​មួយចំនួន​តូច មិនបាន​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា​យើង​ឡើយ​។​

 

​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយ នៅពេល​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួង និង​ខេត្ត បាន​យកចិត្តទុកដាក់​នូវ​បញ្ហា​អស់ទាំង​នេះ​។ ប្រជាពលរដ្ឋ​រំពឹងថា ម្ចាស់​ការដ្ឋាន​សំណង់​ទាំងនោះ នឹងចូលរួម​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ងាក​មក​ចូលរួម​គោរព​ច្បាប់​កម្ពុជា​យើង​វិញ ដែលជា​ប្រទេស​ដែលមាន​អារ្យធម៌​ជឿនលឿន​តាំងពី​យូរយារ​ណាស់​មកហើយ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published