ករណី​អ្នកទោស​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ភាគី​ពាក់ព័ន្ធ​ឆ្លើយ​ដាក់គ្នា​

, , Leave a comment

​ខេត្តកណ្តាល : ការស្លាប់​របស់​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ដែលមាន​ប្រភព​មួយ​បាន​បង្ហើប​ថា អាចជា​ជាការ​វៃ​តប់​គ្នា​រហូតដល់​ស្លាប់ ត្រូវបាន​មន្ត្រី​តុលាការ​ថ្លែងថា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល កំពុង​ធ្វើ​ស៊ើបអង្កេត​។ ប៉ុន្តែ​ដោយឡែក​លោក ចា​ត ស៊ី​នាង ប្រ​ធា​ពន្ធនាគារ​ខេត្តកណ្តាល បដិសេធ​ការលើកឡើង​នេះ​។​

 

​ប្រភពពី​មន្ត្រី​តុលាការ បាន​លើកឡើងថា លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ធ្លាប់​កោះអញ្ជើញ​ម្តាយ​នៃ​សព​អ្នកទោស​មក​បំភ្លឺ​រួចហើយ​។ ពេលនេះ តុលាការ​កំពុង​បន្ត​នីតិវិធី​ដោយ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។ ករណីនេះ​ម្តាយ​នៃ​សព​អះអាងថា កូនប្រុស​មាន​ស្លាកស្នាម​ច្រើន​ដែល​មិន​ទំនង​ជាការ​លោត​សម្លាប់​នោះទេ ហើយ​លោកស្រី​ជា​គ្រូបង្រៀន​រូបនេះ បាន​ប្តឹង​ករណីនេះ​ចូល​តុលាការ ដើម្បី​ស្វែងរក​ការពិត​។​

 

​មន្ត្រី​តុលាការ​ដដែល​នោះបាន​បញ្ជាក់ទៀតថា ជន​ត្រូវ​ចោទ​ឈ្មោះ មុត លី​ណាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ចោទ​ពីបទ​”​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​”​ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ​។ ជននេះ​ត្រូវបាន​លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ឃុំខ្លួន​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​។ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ជននេះ​បាន​លោត​សម្លាប់ខ្លួន​ពី​ស៊ីទែន​ផ្ទុក​ទឹក​ដ៏​ធំ​ក្នុង​ពន្ធនាគារ ដែល​អ្នកដឹង​រឿង​ច្បាស់​អះអាងថា ទំនង​មិនមែនជា​ករណី​លោត​សម្លាប់ខ្លួន​ទេ គឺជា​ករណី​វៃ​តប់​គ្នា​ក្នុង​ពន្ធនាគារ​។​

 

​លោក ណុ​ស បូ​ផល មេធាវី​តំណាង​ម្តាយ​សព​ជនរងគ្រោះ​ថ្លែងថា កាលដែល​ម្តាយ​ប្តឹង​ចូល​តុលាការ គឺ ចង់ឱ្យ​តុលាការ​ស្វែង​ការពិត​ក្នុងករណីនេះ ដែល​ម្តាយ​នៃ​សព​អះអាងថា សពកូន​ប្រុស​មាន​ស្លាកស្នាម​ច្រើន​ដែល​មិន​ទំនងជា​ការ​លោត​សម្លាប់ខ្លួន​នោះទេ​។​

 

​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគា​ខេត្តកណ្តាល បដិសេធថា នេះ​ពុំមែន​ជា​ករណី​វៃ​តប់​គ្នា​រហូតដល់​ស្លាប់​ទេ គឺ អ្នកទោស​លោត​សម្លាប់​ខ្លួនឯង​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published