លោក​ស័ក្តិ​៤​ធាក់​ប៉ូលីស​ចរាចរណ៍ បញ្ជូន​ដល់​តុលាការ​ហើយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅវេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នេះ លោក​ប៉ូលីស​ស័ក្តិ​៤ ដែល​លើកជើង​ធាក់​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅដល់​តុលាការ​ហើយ ដើម្បី​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់​។ បន្ទាប់ពី​វីដេអូ​នៃ​ការប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​រួចមក លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ហើយ ឈានទៅដល់​ការឃាត់ខ្លួន មន្ដ្រីនគរបាល​រូបនេះ ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

 

​ករណី​ប្រើ​អំពើហិង្សា​ពី​សំណាក់​នគរបាល​ពាក់​ស័ក្តិ​៤​រូបនេះ បានកើត​ឡើង នៅ​ស្ដុ​ប​ត្រឡោកបែក ដោយ​នគរបាល​រូបនេះ បាន​បើករថយន្ដ​ម៉ាក Ford ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-9099 ប៉ុន្ដែ​ដោយ​ខុសច្បាប់​ចរាចរណ៍ ក៏​ត្រូវបាន​ក្រុមមន្ដ្រី​ជាប់កិច្ចសន្យា​នោះ​ឃាត់​ដើម្បី​សួរនាំ។ ពេល​បម្រុង​ឃាត់​សួរនាំ​នោះ ជនបង្ក​មិន​ព្រម​ឈប់​រថយន្ត​នោះឡើយ លុះ​មួយថ្ងៃ​ក្រោយ ក៏​បើក​មក​ម្តងទៀត​ស្រាប់តែ​ចុះមក​អាង​អំណាច​រករឿង​ជនរងគ្រោះ រហូត​ប្រើ​ហិង្សា​តែម្តង ។ ពេល​ចុះ​ពី​រថយន្ដ ជនបង្ក​បាន​ទាញ​កអាវ​អូស ថែមទាំង​ធាក់​ចំ​ដើមទ្រូង​មួយ​ជើង ផ្ងា​ទៅក្រោយ​បើទោះបី​ជនរងគ្រោះ បាន​លត់​ជង្គង់ និង​លើកដៃ​គោរព​ក្នុងន័យ​បង្ហាញថា សុំទោស​ក៏ដោយ​នោះ​។​

 

​តាម​វីដេអូ​របស់លោក​ប៉ូលិស​ស័ក្តិ​៤ ប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​មន្ត្រី​កិច្ចសន្យា ប៉ូលិស​ចរាចរណ៍ ឈ្មោះ អឿង ចំណាន ត្រូវបាន​បង្ហោះ​ចែកចាយ​ពេញ​ហ្វេ​ស​ប៊ុ​ក ហើយ​ទទួលរង​កា​រិះគន់​យ៉ាងខ្លាំង​ពី​សាធារណៈជន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​លើកឡើងថា សង្ស័យ​លោក​ប៉ូលីស​ស័ក្តិ​៤​នោះ​មានអំណាច​គ្រប​មេឃ​ទេ​ដឹង​? តើ​សក្តិ​លើ​ស្មា​ជា​ស័ក្តិ​បម្រើ​រាស្ត្រ ឬ​ស័ក្តិ​សម្រាប់​អួតអាង ? សូម​ថ្នាក់លើ​ដក​ស័ក្តិ​ចោល​ទៅ​។​

 

​ចំណែក​ប៉ូលិស​ចរាចរណ៍​ជា​មន្ត្រី​ជាប់កិច្ចសន្យា ដើម្បី​ប៉ះប៉ូវ​ដល់​កិត្តិយស គួរតែ​ផ្ដល់អោយ​គាត់​បាន​ចូល​ក្របខណ្ឌពេញសិទ្ធិ​ផង​បានទេ ?

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published