តុលាការ​កំពូល បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​ជំទាស់​របស់ លោក គឹម សុខ ដែល​ចោទ​គណបក្ស​ប្រជាជន​សម្លាប់​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃនេះ​

, , Leave a comment

រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល បើកសវនាការ​ជំនុំជម្រះ​រឿងក្តី​របស់​ជនជាប់ចោទ គឹម សុខ ដែល​បាន​ប្តឹង​ជំទាស់ ទៅនឹង​ការសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ និង​សាលាឧទ្ធរណ៍ (​សំណុំរឿង​អង្គសេចក្តី​) ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចោទ គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​បណ្ឌិត កែម ឡី​។ នេះ​យោងតាម​ដីកា​កោះហៅ​ជនជាប់ចោទ​។​

 

​សវនាការ​នេះ ដឹកនាំ​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ឈួន ចាន់ថា ជា​តំណាង​មហាអយ្យការ​។​

 

​សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​គឺ​ឱ្យ​ជាប់ពន្ធនាគារ គារ​ចំនួន​១៨​ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ចំនួន​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

 

​បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published