រថយន្ត ខ.ម បើកលឿនដូចហោះ បុករះរថយន្ត និងម៉ូតូ៦គ្រឿង បណ្តាលអោយ មួយគ្រួសារ៣នាក់ស្លាប់ និងមនុស្សមួយចំនួនទៀតរបួស នៅម្ដុំផ្សារជម្ពូវ័ន

, , Leave a comment

រាជធានីភ្នំពេញ ៖ គួរឲ្យសង្វេគ និងអាណោចអាធមជាខ្លាំង មនុស្សមួយគ្រួសាររួមមានឪពុក ម្តាយ និងកូនប្រុសតូចផង បានស្លាប់ និងមនុស្សមួយចំនួនទៀត បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់រថយន្តកងយោធពលខេមរភូមិន្ទមួយគ្រឿង បុករះរថយន្ត និងម៉ូតូ៦គ្រឿង នៅលើផ្លូវជាតិលេខ៤ ម្តុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ នាព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្ដបង្កហេតុពាក់ស្លាកលេខខេមរភូមិន្ទ 3-3936 បានបុករះរថយន្ដចំនួន ៤គ្រឿង និងបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះ ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

បើតាមសេចក្តីរាយការណ៍ ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតទាំង៣នាក់ គឺជាឪពុក ម្តាយ និងកូន។ កូនប្រុសនោះ មានអាយុប្រហែលជា ៥ឆ្នាំ។ ប្រជាពលរដ្ឋពលរដ្ឋចោមរោមមើលហេតុការណ៍នៅកន្លែងកើតហេតុ បានកើតក្តីតក់ស្លុត និងរន្ធត់ជាខ្លាំងចំពោះគ្រោះថ្នាក់ចរាចរខាងលើនេះ។ មកដល់ពេលនេះអត្តសញ្ញាណជនរងគ្រោះ គេនៅមិនទាន់បានដឹងនៅឡើយទេ ខណៈជន រងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកអ្នកបើកបរបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ យឹម ភារម្យ អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងកំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ​៕

  

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published