ក្រុមហ៊ុន លឹម រ៉ូយ៉ាល់គ្រុប សម្រុកដឹកឈើ ចេញពីក្នុងដែនបរិស្ថានស្រុកកោះញែក ចេញទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថា នៅវេលាម៉ោង១កន្លះថ្ងៃទី០៦ខែ០១ឆ្នាំ២០១៨នេះរថយន្ដយឺឌុបជាច្រើនគ្រឿងសម្រុកដឹកឈើ ចេញ ពីក្នុងដែនបរិស្ថានស្រុកកោះញែក យ៉ាងគគ្រឹកគគ្រេង គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ដោយសារលាបាតដៃពីឈ្មួញអស់ហើយ។

ប្រភពប្រាប់ថាមេឈ្មួញឈើដ៏ធំល្បីល្បាញនៅក្នុងស្រុកកោះញែកខេត្ដមណ្ឌលគីរីឈ្មោះ​ ស្រេង ម៉េង ហៅ អា​ម៉េង ៣ពួ​ថៅ ជា​មេការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបកំពង់តែអោយបក្សពួកកូនចៅរបស់ខ្លួន សម្រុកដឹកជញ្ជូនឈើ ចេញពីក្នុងដែនបរិស្ថានស្រុកកោះញែកទាំងយប់ទាំងថ្ងៃ យកទៅលក់នៅ ឯប្រទេស វៀតណាម តាមច្រករបៀងនានា និងតាមច្រកអន្តរជាតិអូរយ៉ាដាវ ព្រមទាំងច្រកអន្តរជាតិត្រពាំង​ស្រែ នៅតាមក្រវ៉ាត់ព្រំដែនព្រំប្រទល់ ជាប់នឹងប្រទេស វៀតណាម ដោយមិនញញើតបទបញ្ជាសម្ដេចតេជោឡើយ ព្រោះតែមេឈ្មួញ ស្រ៊េង ម៉េង ហៅអា៣ពូថៅ រូបនោះបានរត់ការបង់ប្រាក់ជាប្រព័ន្ធ ជាមួយថ្នាក់ដឹកនាំនៅក្នុងខេត្ដអស់ទៅហើយ សូម្បីតែលោក ស្វាយ សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌលគីរីមិនដឹងលាបាតដៃទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេទើប បានសំងំស្ងៀម មិនលឺមាត់-លឺក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ បណ្តោយ អោយឈ្មួញកាប់បំផ្លាញព្រៃឈើតាមអំពើចិត្ត៕

 
Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published