បែកធ្លាយ ​ក្រុមហ៊ុន​ លឹម​ រ៉ូយ៉ាល់​គ្រុប កំពុង​រង​ការកាប់​ទន្ទ្រាន ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច?

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​សហគមន៍​បានអោយដឹងថា​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច កំពុងតែ​រង​នូវ​ការកាប់ បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​និយាយថា ដែន​អភិរក្ស​បរិស្ថាន​មួយ​នេះ​នឹងត្រូវ​វិនាស​ហិនហោច នាពេលឆាប់ៗ នេះ ដោយ​ស្នាដៃ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប ដែល​បាន​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ អាជ្ញាធរខេត្ត ស្រុក​និង​ផ្នែក​ជំនាញ​ព្រៃឈើ​និង​បរិស្ថាន ។

ពាក់ព័ន្ធ​វិនាសកម្ម​ព្រៃឈើ​នេះ ប្រជា​សហគមន៍ និង​សកម្មជន ការពារ​ព្រៃឈើ រស់នៅ​ភូមិ​ខ្ទ​ង .ភូមិ​អ​ន្ទ្រ​ង.ភូមិរ​យ៉​ក្រោម ក្នុង​ឃុំ​ចុង​ផ្លាស់.សុខសាន្ដ.ឃុំ​ស្រែ​សង្គម.ឃុំរ​យ៉.ស្រុក​កែវ​សី​ម៉ា ស្រុក​កោះ​ញែក ដាក់​ការសង្ស័យថា មន្ត្រីគ្រាក់ៗក្នុង​សាលាខេត្ត រួមទាំង​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ក៏​ជា​អ្នក​រួម​គំ​នឹ​ត ​កាប់បំផ្លាញ​ព្រៃឈើ សហគមន៍​និង​ព្រៃ​ដែន​ជម្រកអភិរក្ស​ជីវៈចម្រុះ​បរិស្ថាន​ភ្នំ​ព្រេច​នេះ​ផងដែរ ។

សូមជម្រាបថា ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច ដែលមាន​អនុ​ក្រិត​ឡាយ ព្រហស្ថ​ទទួលស្គាល់​ពី​ព្រះមហាក្សត្រ ប៉ុន្តែ​បច្ចុប្បន្ននេះកំពុង​រង​នូវ​ការកាប់​ទន្ទ្រាន​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​ក្រុប​ហ៊ុន លឹម​រូ​យ៉ា​ល់​គ្រុប ដែលមាន​ទីតាំងនៅ​ឃុំរ​យ៉​ក្រោម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​គេ​ដឹង​ច្បាស់​ថា ឈ្មោះ​ស្រេង ម៉េង ហៅ អា​ម៉េង ៣ពួ​ថៅ ជា​មេការ និង​ឈ្មោះ​ប៉ុល វិសាល ឈ្មោះ សាន ច​យ សហការគ្នា​ដាក់ ភាគហ៊ុន​រួមសហការ​គ្នា បំផ្លាញ​ព្រៃ សហគមន៍ និង​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច ។

 

ប្រភព​បាន​បន្តថា ក្រុម​បក្ខពួក​ទាំង៤នាក់ បាននិងកំពុង​ឲ្យ​បក្ខពួក​កូនចៅ​ដើរ​បំផុស​គៀងគរ ប្រជាពលរដ្ឋ​រាប់សិប​នាក់ មាន​ទាំង​រណា​យន្ដ និង​រថយន្ដ​ប៉ា​កុង-រថយន្ដ​កែឆ្នៃ​ជាច្រើន​គ្រឿង​ទៀត ចូល​កាប់​ទន្ទ្រាន​និង​ដឹកជញ្ជូន​ក្នុង​ដែន​អភិរក្ស​ជីវៈចម្រុះ​បរិស្ថាន​ភ្នំ​ព្រេច មក​ដាក់​ក្នុង​ដី​ក្រុមហ៊ុន លឹម​រូ​យ៉ា​ល់​គ្រុប យ៉ាង​រលូន​គ្មាន​ការរំខាន រារាំង នឹង​ត្រួតពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​ជំនាញ ពាក់​ព​ន្ធ័​នោះឡើយ ។ ចំណែក​ក្រុមហ៊ុន​គឺ​ចាំតែ​ចំណាយលុយ​ទិញ​ពី​ប្រជាពលរដ្ឋ​យកមក​ស្តុក​ក្នុង​ក្រុមហ៊ុន ហើយ​បន្លំ​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​តែម្តង ។

 

ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​សហគមន៍​បាន​ឲ្យ​ដឹងថា ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​បី​ពូថៅ ជា​បុគ្គល ពួ​កែ​ទំនាក់ទំនង និង​ជិតស្និទ្ធ​មេធំៗហើយ បាន​រត់ការ​តាមផ្លូវ ដោយ​ប្រើ​ដុល្លា​យ៉ាងច្រើន រៀបចំ​ជា​កញ្ចប់ ឲ្យ​មន្ត្រី​អាជ្ញាធរ​ជំនាញ​ពាក់​ព​ន្ធ័ ដើម្បី​ឲ្យ​បិទ​ភ្នែក​តាម​រូបភាព​បង្វែ​ឈើ​ខុសច្បាប់​ទៅជា​ស្របច្បាប់​វិញ ។ ទន្ទឹម​នោះ​ពួកគេ​ក៏​រៀប ចំ​ជា​កញ្ចប់​លុយ​សម្រាប់​អ្នកសារព័ត៌មាន​ផងដែរ ដែល​ប្រគល់​ភារកិច្ច​ឲ្យ​ឈ្មោះ សី ជា​អ្នក​ដោះ ស្រាយ ។

 

ប្រភព​ច្បាស់ការ​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​ច្រើន​រូបភាព​ណាស់ ដើម្បី​បំភ័ន្ត​ភ្នែក ថ្នាក់លើ ហើយ​ក្រៅពី​រូបភាព​ខាងលើ​គេ​ក៏បាន​រួច​ឃុបឃិត​គ្នា​ធ្វើ( PC ) រថយន្ដ១គ្រឿង​មាន ( PC ) បានតែ ១៨ម៉ែត្រគូប​ប៉ុណ្ណោះ ផ្ទុយទៅវិញ​រថយន្ដ​ទាំងនោះ​សុទ្ធតែ​រថយន្ដ​ខ្នាត​យ​ក្យ ម៉ា​កវេ​អង ផ្ទុក ពី៤០ទៅ៤៥តោន​ទៅ៥០តោន ចេញពី​ក្រុមហ៊ុន​លឹម​រូ​យ៉ា​ល់ ឆ្លងកាត់​ទៅ​ខេត្ត​រតនគីរី ចូលទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ។

 

ទន្ទឹម​នោះ​ក៏មាន​មួយផ្នែក​ទៀត​ដឹក​ជ​ញ្ជួ​ន​ចេញពី ក្រុមហ៊ុន លឹម រូ​យ៉ា​ល់ កាត់​តាម​ស្រុក​ស្នួល​ខេត្តក្រចេះ ឆ្លងដែន​តាម​ច្រកទ្វា​អន្តរជាតិ​ត្រពាំង​ស្រែ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន កត្តា​នេះហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន មហាជន មានការ​រិៈ​គន់​ថា អាជ្ញាធរ មាន​សមត្ថកិច្ច មានការ​រួម​គំ​នឹ​ត​ពុករលួយ បើ​ពុំ​នោះទេ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ មិនអាច​ដឹកជញ្ជូន​ចេញ​បាន​នោះឡើយ ។

 

ប្រជាពលរដ្ឋ និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ស្នើរ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​បើក​ការស្រាវជ្រាវ ដើម្បី​ចាត់វិធានការ​ជាបន្ទាន់ ដោយ​កុំ​ចាំបាច់​មាន​របាយការណ៍​ពី​ថ្នាក់ក្រោម ខណដែល​ពួកគេ​បាន​ឃុបឃិត​គ្នា​អស់​ទៅហើយ ។ ដូច្នេះ​មានតែ​សម្តេច​ប៉ុណ្ណោះ ដែល​អាច​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​កាប់បំផ្លាញ​ឈើ​ខុសច្បាប់​ខាងលើនេះ​បាន ។ ប៉ុន្តែ​បើសិនជា​នៅតែ​ខកខាន​នោះ ព្រៃឈើ​នៅ​ដែន​ជម្រក​បរិស្ថាន​ភ្នំ​ព្រេច នឹង​វិនាស​មហន្តរាយ​មិន​ខាន ។

ករណី​ខាងលើ​មិនអាច​ទាក់ទង​មន្ត្រី​សមត្ថកិច្ច​ជំនាញ ដើម្បី​សុំ​ការបញ្ជាក់​បាន​នៅឡើយ​ទេ៕

  

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published