ប្រវត្តិ​បុណ្យ​គ្រិស្ត​ម៉ាស (​ណូអែល​) ជា​បុណ្យ​ទិវា​ប្រសូតិ​របស់​ព្រះ​យេស៊ូគ្រិស្ត​

, , Leave a comment

​យោងតាម​គេហទំព័រ វី​គី​ភី​ឌា បាន​បង្ហាញថា បុណ្យ​ណូអែល (​នៅ​ភាសា​អង់គ្លេស បុណ្យ គ្រិស្ត​ម៉ាស​) ជា​បុណ្យ ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ​គ្រិស​។ គ្រឹ​ស្ត​សាសនិក ជន​នៅ​ទូទាំង​ពិភពលោក​តែងតែ ប្រារព្ធ​ពិធីបុណ្យ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ២៥ ខែធ្នូ ដែលជា​ខួបកំណើត​របស់​ព្រះ​យ៉េ​ស៊ូ​គ្រឹ​ស្ត​។ នៅ​ទីក្រុង​ប៊ែ​ត​ឡេ​ហ៊ែ​ម (​ប៉ា​ឡេ​ស្ទី​ន​) ដែលជា​ទីកន្លែង​បង្កើត​គម្ពី​គ្រិស្តសាសនា នៃ​កំណើត​ព្រះ​យ៉េ​ស៊ូ គ្រឹ​ស្ត​។​

22-12-2013

​អ្វី​ទៅ​គ្រិស្ត​ម៉ាស ?
​នៅ​ស្រុក​បារាំង គេ​ហៅថា ណូអែល ដា​ណឺ​ម៉ាក ថា ជូ​ល អ៊ីតាលី​ថា ណា​តា​លេ អេ​ស្ប៉ា​ញ ថា ណាវី​ដា​ដ រុស្ស៊ី​ថា Roschdevtvo Kristovo ។​ល​។ ដែលមាន​ន័យ ប្រហាក់ប្រហែលគ្នា​ថា ថៃ្ង​កំណើត យេស៊ូគ្រិស្ត​។ តាម​លំដាប់ថ្នាក់​សំខាន់ នៃ​ពិធីសូត្រមន្ត របស់​សាសនា​គ្រិស្ត គ្រិស្ត​ម៉ាស មាន​សារសំខាន់ ទី ៤ បន្ទាប់ពី​បុណ្យ អ៊ី​ស្ទ័​រ ឬ ប៉ាក ដែលជា​បុណ្យ​រំ​ក​ថៃ្ង ព្រះ​យេស៊ូគ្រិស្ត រស់​ឡើងវិញ បុណ្យ​ផិ​ន​ធិ​ខ​ស្ត ប៉ង់​តឺ​កូត ឬ ថៃ្ង​នក្ខត្តឫក្ស គម្រប់ ៥០​ថៃ្ង ដែលជា​ថៃ្ង​ព្រះ​មេត្រីចិត្ត យាង​ចុះមក​ប្រទាន ឥទ្ធិ​ឫទ្ធិ ដល់​សាវ័ក​ព្រះ​យ៉េ​ស៊ូ គ្រឹ​ស្ត ឲ្យ​អាចនិយាយបាន ច្រើន​ភាសា ដើម្បី​សម្រួល​ដល់ ការផ្សព្វផ្សាយ​សាសនា នៅក្នុង​លោក​នេះ និង​បុណ្យ​មួយទៀត គឺ អេ​ពី​ហ្វា​នី La fete des Rois ជា​ថៃ្ង​សម្ភោ​ធ ព្រះ​យេស៊ូ ត្រូវ​នឹង​ថៃ្ង​ទី ៦ ខែមករា ។ នេះ​បើតាម​កំណត់ នានា ខាង​សាសនា​គ្រិស្ត ដែ​ល្ត​សូម​អនុញ្ញាត លើក​យកមក​ជម្រាប ដោយ​ពិត​ទៅ ថៃ្ង​កំណើត ឬ ទិវា​ប្រសូតិ ព្រះ​យេស៊ូ ពុំមាន​នរណា​ដឹង ពិត​ប្រាកដថា ជា​ថៃ្ង​ណា​មែនទែន នោះឡើយ​។​

​ប្រវត្តិ​
​បុណ្យ​គ្រិស្ត​ម៉ាស ឬ​ណូអែល ចាប់ផ្តើម​ប្រារព្ធ​ធ្វើ ប្រមាណ​ជា ២០០​ឆ្នាំ ក្រោយ គ្រិស្តសករាជ​។ កាលពី​ឆ្នាំ ២២១ ប្រ​វត្ត​វិទូ​សម័យ ក្រុង​រ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់​ក្នុង​សៀវភៅ ប្រ​វ​តិ្ត​ពិភពលោក របស់គាត់ យក​ថៃ្ង ២៥ ធ្នូ ជា​ថៃ្ង​បុណ្យ​គ្រិស្ត​ម៉ាស​។ ដាយ​គ្រិស្ត​ម៉ាស នៅជាប់​នឹង​បុណ្យ រដូវរងា ដែលជា​ឱកាស សប្បាយរីករាយ របស់​ជនជាតិ​ជាច្រើន ក្នុង​តំបន់​ត្រជាក់ ចំហៀង​ខាងជើង នៃ​ពិភពលោក បុណ្យ​នេះ​ក៏​ចេះតែ​កើន ប្រជាប្រិយភាព ខ្លាំង​ឡើង ចាប់ពី​សតវត្សរ៍ ទី ៤ រៀងមក ក្នុង​អាណាចក្រ​រ៉ូ​មុំ​ា​ង​។​

​យោងតាម​សព្វវចនាធិប្បាយ Britannica និង ឯកសារ​ដទៃទៀត បុណ្យ​គ្រិស្ត​ម៉ាស បាន​ត្រូវ​រៀបចំ ឲ្យ​មាន​បែបបទ​ត្រឹមត្រូវ តាម​ពិធី​សាសនា កាលពី យុគកណ្តាល ហើយ ទម្លាប់​ចែកចាយ អំណោយ ឬ​ហ្គិ​ហ្វ​ត៍ ឬ កាដូ នោះ ក៏​កើតមាន​ចាប់ពី សតវត្សរ៍ ទី ១៥ មក​។ នៅ​ប្រទេស អង់​គេ្ល​ស ក្រោយ​មានការ​ប្តូរ ទៅកាន់​និកាយ ប្រូ​តិ​ស្តង់ ក៏មាន​ការហាម មិន​ឲ្យ​ធ្វើបុណ្យ គ្រិស្ត​ម៉ាស នៅ​អង់​គេ្ល​ស រួមទាំង ស្ក​ត់ឡែ​ន​ដ៍ ឬ Ecosse និង ក្នុងចំណោម​និគមជន អង់​គេ្ល​ស នៅ​ទ្វីបអាមេរិក​ផងដែរ កាលពី​ឆ្នាំ ១៦៤៧ ។ ទាល់តែ ចូលដល់​ពាក់កណ្តាល សតវត្សរ៍​ទី ១៩ ហើយ ទើប​បុណ្យ គ្រិស្ត​ម៉ាស បានទទួល​ប្រជាប្រិយភាព ឡើងវិញ ដោយបាន​ក្លាយជា​បុណ្យ ដែល​មិនសូវ​ទាក់ទង នឹង​ខាង សាសនា ដូច​មុន​ទៀត តែ​ជា​បុណ្យ​រីករាយ ប្តូរ​អំណោយ​គ្នា ទៅវិញទៅមក ហើយ​ស៊ីផឹក​សប្បាយ ជួបជុំ​ញាតិមិត្ត ទៅវិញ​។​

​ប័ណ្ណ​ជូន​សព្វ​សាធុការពរ ក្នុងឱកាស​បុណ្យ គ្រិស្ត​ម៉ាស និង​ចូលឆ្នាំថ្មី ដំបូងបង្អស់ បាន​កើតមាន​ប្រមាណ​ជា ១៦០ ឆ្នាំ​មុននេះ ហើយ​គំនិត​ស្តីពី សា​ន្តា​ខ្លស Santa Claus ឬ Pere Noe ដែល​សើច ហូ ហូ ហូ ជិះ​គាវ​ទឹកកក អូស​ដោយ​សត្វ​រមាំង នាំ​កាដូ ចុះ​តាម​បំពង់ផ្សែង ទៅ​ចែក​ឲ្យ កេ្ម​ងៗ ដែល​ប្រព្រឹត្ត​ល្អ​នោះ ក៏​ចាប់ផ្តើម​ទទួល ប្រជាប្រិយភាព ពី​សតវត្សរ៍ ទី ១៩ នៅ​ក្រុង​ញូវយ៉ក ។ បុណ្យ​គ្រិស្ត​ម៉ាស នៅ ស​,​រ​,​អ​, បាន​ត្រូវ​ប្រកាស ជា​បុណ្យជាតិ នៅ​ឆ្នាំ ១៨៧០ គឺ​៥ ឆ្នាំ ក្រោយ​សង្គ្រាមស៊ីវិល រវាង រដ្ឋ​ខាងជើង និង​ខាងត្បូង​។​

​នៅ​សតវត្សរ៍​ទី​១ នៃ គ្រិស្ត​ស័ក​រាជ ជំនឿ​ក្រៅ​សាសនា ទាំងអស់នេះ ក៏ត្រូវ​សាសនា​គ្រិស្ត គ្របដណ្តប់ ព្រោះ សាសនា របស់ ជី​ស័ស ខ្រៃ​ស្ត៍ ពេលនោះ បានចាប់ផ្តើម រីក​រាលដាល គ្របដណ្តប់ អាណាចក្រ​រ៉ូ​មុំ​ា​ង ។ ក៏​ប៉ុ​នែ្ត ថៃ្ង​កំណើត ឬ ទិវា​ប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំមាន​នរណា ដឹង​ច្បាស់​ថា ជា​ថៃ្ង​ណា ឆ្នាំ​ណា ពិតប្រាកដ ឡើយ ដោយ​គ្មាន បញ្ជាក់​ឲ្យ​ដឹង ក្នុង​គម្ពីរ​ប៊ី​ប្ល៍​។​ដោយសារ​ក្រុង​រ៉ូម បាន​ប្រារព្ធ ថៃ្ង​កំណើត របស់ មី​ត្រា ទេវៈ​នៃ​ពន្លឺ នៅ​ថៃ្ង​ទី ២៥ ធ្នូ ជាទូទៅ ទើប​គេ​គិតថា គ្រិស្ត​សាសនិក នៅ​រ៉ូម ក៏បាន​នាំគ្នា សន្មត​យក ថៃ្ង​នោះ ជា​ថៃ្ង​កំណើត របស់ យេស៊ូគ្រិស្ត នោះ​ផងដែរ​។​នៅ​សតវត្សរ៍​ទី​៤ ស​មេ្ត​ច​ប៉ាប ក្រុង​រ៉ូម ក៏បាន​ប្រកាស ជា​ផ្លូវការ​ថា ថៃ្ង ២៥ ធ្នូ គឺជា​ទិវា​ប្រសូតិ របស់ ព្រះ​គ្រិស្ត​។​

​និយាយ​ពី​បុណ្យ​គ្រិស្ត​ម៉ាស ចាំបាច់​ត្រូវ​ស្គាល់ Santa Claus ឬ Pere Noel ដែល​គេ​តែង ព​ណ៌‌​នា​ថា ជា​បុរស​ចាស់ ពុកមាត់ពុកចង្កា ស​ស្រមូម ដុះពោះ​ស្ពីង ស្លៀកពាក់ ខោអាវ​ព​ណ៌‌​ក្រហម ថែ​បស ជា​មនុស្ស​ចិត្តល្អ ដែលមាន​ផ្ទះ នៅឯ ប៉ូល ឬ អក្ខោ​សាន ខាងជើង ដែល​គ្របដណ្តប់ ទៅដោយ​ទឹក​ក​។ ជនជាតិ​ហូ​ល្លង់​ដ៍ មាន​ទំនៀម​ស្គាល់ សន្ត​បុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែល​តែងតែ​ចែក​ស្ករ​គ្រាប់ និង អំណោយ​ផ្សេងៗ ឲ្យ​កូន​កេ្ម​ង នៅ​ថៃ្ង​បុណ្យ ។ លុះ​ពួក ហុ​ល្លង​ដ៍ អន្តោប្រវេសន៍ ទៅ​នៅ​អាមេរិក គេ​ក៏បាន នាំយក ជំនឿ​នោះ​ទៅជា​មួយ​ផង ហើយ​នៅ​សតវត្ស​ទី ១៩ អាមេរិក ក៏បាន​ប្តូរ​ឈ្មោះ គាត់​ជា santa claus ឬ Saint Nicolas​។ នៅ​រៀងរាល់​យប់​ទី ២៤ រំលងអធ្រាត្រ​ចូល ២៥ សា​ន្តា​ខ្លស នឹង​ជិះ គាវ​ទឹកកក ដឹក​កាដូ យកទៅ​ចែក​ឲ្យ​កូន​កេ្ម​ង ដែល​ប្រព្រឹត្ត​ល្អ មិន​ខ្ជិលច្រអូស ហើយ​ដែល​បាន​សរសេរ សំបុត្រ សូម​អំណោយ​ពី​គាត់​។ គេ​និយាយប្រាប់ កូន​កេ្ម​ង​តូចៗ​ថា សា​ន្តា ចុះ​តាម​បំពង់ផ្សែង យក​កាដូ ទៅ​ដាក់​នៅក្រោម ដើម​ស្រល់ ដែល​គ្រួសារ​នីមួយៗ តុបតែង​ដោយ​អំពូល​ភ្លើង ខ្សែបូ និង ផ្កាយ​ក្រដាស​ព​ណ៌‌ រួចហើយ សា​ន្តា ក៏​នឹង​ទទួលទាន​នំ និង​ទឹកដោះ ដែល​គេ​តែង​ដាក់ថ្វាយ​គាត់ នៅលើ​តុ ។ ក្រៅពី​ថៃ្ង​បុណ្យ​នេះ សា​ន្តា​ខ្លស នឹង​នៅផ្ទះ ជាមួយ​ភរិយា ហើយ​ផលិត គ្រឿង​លេង​ផ្សេងៗ ដោយមាន​ពួក ទេវតា​តូចៗ ជួយ​គាត់ ដើម្បី ទុក​សម្រាប់​ចែក ឲ្យ​កូន​កេ្ម​ង នៅ​ឆ្នាំក្រោយ​ទៀត​។ មាន​និទាន​សៀវភៅ កំណាព្យ​ល្ខោន និង​ភាពយន្ត​ជាច្រើន រៀបរាប់​ពី​បុណ្យ គ្រិស្ត​ម៉ាស ដែល​ថ្វី​បើជា​បុណ្យ​ខាង សាសនា​គ្រិស្ត ព្រោះ​ជា​ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ តែ​ក៏បាន​ក្លាយទៅជា​បុណ្យ នៃ​ទឹកចិត្ត​សប្បុរស​បុណ្យ នៃ​ការ​ចែកចាយ​អំណោយ​។​

​នៅ​ថ្ងៃបុណ្យ​ណូអែល អ្នកណា​ដែល​មិន​ទិញ​អ្វី​ចែកគ្នា គេ​តែង​ប្រដូច​ទៅនឹង សេដ្ឋី​កំណាញ់​ស្វិត ឈ្មោះ ស្គ្រូ​ច ក្នុង​និទាន​របស់​ឆា​ល្ស៍ ឌិ​ក​ខឹ​នស៍ ដែល​កំណាញ់ មហា​កំណាញ់ ទាល់តែ​ត្រូវ ខ្មោចលង ស្ទើរ​ស្លាប់​ស្ទើរ​រស់​។ សម័យមុន អំណោយ​បុណ្យ​គ្រិស្ត​ម៉ាស ច្រើន​ជា ប្រដាប់ កេ្ម​ង​លេង គ្រឿង​ឧបករណ៍​អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គ្រឿង​ឧបករណ៍​តន្ត្រី និង​កីឡា ។​ល​។ សព្វ​ថៃ្ង​ឲ្យ ហ្គិ​ហ្វ​ត៍​ខា​រ៍ត ជា​កាដូ កេ្ម​ងៗ​ពេញចិត្ត ព្រោះ អាច​ទៅ​សែ្វ​ងរ​ក ទិញ​របស់ ដែល​ពួកគេ​ពេញចិត្ត មែនទែន បាន​ដោយ​ខ្លួនឯង ។ យោងតាម​តួលេខ របស់ សហព័ន្ធ ក្រុមហ៊ុន​លក់រាយ​ជាតិ នៅ​ឆ្នាំ ២០០៦ គេ​នឹង​លក់ ហ្គិ​ហ្វ​ត៍​ខា​រ៍ត បាន​ទាំងអស់​២៤៨០០​លាន​ដុល្លារ ច្រើនជាង ឆ្នាំទៅ​មិញ ៦ ពាន់​លាន​ដុល្លារ​៕

Nativity_Icon

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published