ដើមទ្រូង​ទ្រលុកទ្រលន់​របស់ ហេង ស្រី​ពេជ្រ ធម្មជាតិ​ពិតៗ

, , Leave a comment

​រាជធានី​ភ្នំពេញ​ : ថ្មីៗ​នេះ​តារា​សម្តែង​ស្រី​សាច់​ខ្ចី​ទ្រលុកទ្រលន់​កញ្ញា ហេង ស្រី​ពេជ្រ បាន​បញ្ចេញ​ភាព​សិច​ស៊ី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ ការបញ្ចេញ​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ជាង​ពេល​មុននេះ​ត្រូវបាន​អ្នកគាំទ្រ​នាង​សង្ស័យថា នាង​លួច​ទៅ​កែ​ដើមទ្រូង​ឲ្យ​កាន់តែ​ស្រស់ស្អាត ប៉ុន្តែ​ត្រូវបាន​តារា​ស្រី​រូបនេះ​បដិសេធ​។​

​ហេង ស្រី​ពេជ្រ ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការសម្តែង​ជាច្រើន​ដែល​ភាគច្រើន​នាង​សម្តែង​ជា​តួអង្គ​ម្តាយ និង​បងស្រី​។ តារា​ស្រី​ដែល​ជាប់​ងារ​ជា​ជំទាវ​ក្នុង​រឿង​រូបនេះ​បញ្ជាក់ថា កន្លងមក​នាង​មិនសូវ​បាន​បញ្ចេញ​រូបរាង​សិច​ស៊ី​ខ្លាំង​នោះទេ ប៉ុន្តែ​ដោយសារតែ​ការ​ចេញទៅ​កម្មវិធី​មង្គលការ​មិត្ត​ភ័​ក្កិ​កាលពី​ថ្មីៗ នេះ​នាង​សម្រេចចិត្ត​ជ្រើសរើស​សំលៀកបំពាក់​បែប​សិច​ស៊ី​បន្តិច​ទើប​ទស្សនិកជន​ខ្លះ​ថា​នាង​បាន​កែ​ដើមទ្រូង​។ នាង​បញ្ជាក់​បែប​អៀនប្រៀន​ថា ដើមទ្រូង​នេះ​មិនបាន​កែ​នោះ​គឺ​ធម្មជាតិ​ពិតៗ​។​

​ទោះបីជា​បានការ​ស​សើរ​ច្រើន​ពី​សម្រស់​ដើមទ្រូង​ក៏​តារា​ស្រី​រូបនេះ​ស្នើ​មិន​ឲ្យ​មានការ​សួរ​ដេញ​ដោយ​ច្រើន​នោះទេ​ចំពោះ​រឿង​ដើមទ្រូង ហើយ​នាង​ចង់​បញ្ជាក់​ពី​ស្នាដៃ​សម្តែង​ក្នុង​សិល្បៈ​ច្រើនជាង​។​

​ក្នុងជំនួប​ផ្ទាល់​នេះដែរ​នាង​បញ្ជាក់ថា និយាយ​តែ​ពី​រឿង​ដើមទ្រូង​នាំ​ឲ្យ​គេ​រិះគន់​កាន់តែខ្លាំង គឺ​នាង​ចង់​និយាយ​តែ​ពី​រឿង​សិល្បៈ​ទៅបាន​ហើយ​។ តារា​ស្រី​វ័យ​៣១​ឆ្នាំ​រូបនេះ​បញ្ជាក់ថា ថ្មីៗ​នេះ​នាង​ទើបនឹង​បញ្ចប់​ការថត​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​ជាច្រើន​បន្តបន្ទាប់​ដូ​ច​ជា​រឿង ”​សង្គ្រាម​មរតក​” រឿង “​កូនប្រសា​ឡឺ​កឺ​” រឿង​“​ម្ចាស់​ចម្ការ​” ហើយ​ភាពយន្ត​ដែល​នាង​កំពុង​ថត​មានដូចជា​រឿង “​លោហិត​ស្នេហ៍​” របស់​ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍ និង​រឿង “​រា​ជនី​ភូមិគ្រឹះ​”​ជាដើម​។​

​នាង​រំពឹង​ដែរ​ថា​ភាពយន្ត​ថ្មី​ជាច្រើន​ទៀត​ដែល​កំពុង​ពិភាក្សា នឹង​សម្រេច​ចេញ​ថត​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published