ក្រុមបច្ចេកទេស​អង្គការ​ហាមឃាត់​អាវុធ​គីមី​(OPCW) និង​ចុះ​ពិនិត្យមើល ខេត្ត​ចំនួន​៣​ដែល​រកឃើញ​មាន​គ្រាប់បែក​គីមី​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ក្រុមបច្ចេកទេស​អង្គការ ហាមឃាត់​អាវុធ​គីមី (OPCW) របស់​អង្គការសហប្រជាជាតិ (UN) នឹង​ចុះ​ប្រតិបត្តិការ ទៅតាម​ខេត្ត​៣ មាន​ខេត្ត​មណ្ឌល​គី​រី ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ហើយ​ខេត្ត​ដំបូង​គេ គឺ​ខេត្តស្វាយរៀង ដែល​រកឃើញ​គ្រាប់បែក​គីមី ជាក់ស្ដែង​តែម្ដង​ដែល​នេះ​ក៏​ជា​ជោគជ័យ ជំហាន​ដំបូង​ផងដែរ​។​

 

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​ផ្សព្វផ្សាយ ផែនការ​សកម្ម​ភាពជា​តិ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ នា​សណ្ឋាគារ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ម្សិលមិញ​សម្ដេច ទៀ បាញ់ បាន​មានប្រសាសន៍ថា នេះ​គឺជា​ជោគជ័យ​ជំ​ហ៊ាន​ដំបូង ដែល​កម្ពុជា​ធ្លាប់តែ​រងគ្រោះ ដែល​ត្រូវ​អ្នកជំនាញ​របស់ UN ចុះមក​មើល​ទីតាំង​មាន​គ្រាប់បែក​គីមី​ដោយផ្ទាល់​។​

 

​បន្ទាប់ពី​យើង​ធ្លាប់ធ្វើ​ការងារ​ដ៏​ច្រើន​ដែរ ពី​គ្រប់ទិសទី​ទាំងអស់​បានន័យថា យើង​និយាយ​ទៅ សម្លេង​ឮ​កាន់តែខ្លាំង​ទៅ គឺ​បានការ​ឆ្លើយតប​។ ឥឡូវនេះ​កាលពី​យប់មិញ​ហ្នឹង គឺ​ខាង OPCW គេ​បាន​បញ្ជូន​មនុស្ស​មកហើយ ហើយ​តាម​កម្មវិធី ចាប់ផ្ដើម​ពី​ស្អែក​នេះ យើង​នឹង​ចុះទៅ​ប្រតិបត្តិការ នៅ​តំបន់​ដែល​រកឃើញ (​គ្រាប់បែក​គីមី​) ជាក់ស្ដែង​តែម្ដង​”​។​

 

​សម្ដេច​បន្តថា ទោះបីជា​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រាប់បែក​គីមី​នេះ គឺ​ទទួលបាន​ការចាប់អារម្មណ៍ ពី​អង្គការ​ហាមឃាត់​អាវុធ​គីមី ក្នុងការ​ដោះស្រាយ និង​រក​វិធី​បន្សាប​ដែល​អាមេរិក​ទម្លាក់ កាលសម័យ​សង្គ្រាម​ផងដែរ​។​

 

​សម្ដេច​ពិជ័យ​សេនា​បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ទី​១ ក្នុងចំណោម​ប្រទេស តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ ពី​សហគមន៍​អឺរ៉ុប ក្នុង​ការបើក​សិក្ខាសាលា​ផ្សព្វផ្សាយ ផែនការ​សកម្ម​ភាពជា​តិ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ ។​ពាក់ព័ន្ធ​កម្ពុជា​ស្នើ​អាម៉េរិក ជួយ​ដោះ​គ្រាប់បែក​គីមី​នៅ​កម្ពុជា សម្ដេច ទៀ បាញ់ ថ្លែងថា អាមេរិក​មិនទាន់ មានការ​ឆ្លើយតប ជា​វិជ្ជមាន​ណាមួយ​ឡើយ ប៉ុន្តែ​អង្គការ​OPCW ក៏មាន​ទំនាក់ទំនង ជាមួយ​អាមេរិក​ផងដែរ​។​

 

​សម្ដេច​គូសបញ្ជាក់ថា ការ​ទុកដាក់​គ្រាប់បែក​គីមី ដោយ​គ្រាន់តែ​វេច​ខ្ចប់​ក្នុង​ថង់​បែបនេះ ទុក​មិន​បានជា​រៀងរហូត​នោះទេ ដូច្នេះ​ត្រូវ​ពឹងពាក់​ពី​បរទេស ដើម្បី​ឈានទៅ​បំផ្លាញចោល​ទាំងស្រុង៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published