អ៊ិត ស្រី​ពី​ន បង្អួតរាង​បង្ហាញ​ផ្ចិត​ដ៏​សិច​ស៊ី​ឱ្យមើល​លេង បើ​ទោះ​រដូវរងារ​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : អតីត​តារាចម្រៀង​យេ​យេ​រាង​តូច​ច្រឡឹង​អ្នកនាង អ៊ិត ស្រី​ពី​ន ថ្មីៗ​នេះ​បានបង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន និង​សិច​ស៊ី​របស់​នាង​ស្ថិតក្នុង​សម្លៀកបំពាក់​ហាត់ប្រាណ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មើលទៅ​ពិតជា​ស្រស់ស្អាត និង​សិច​ស៊ី​គួរឱ្យ​គយគន់​តែម្តង​។​

​អ្នកចម្រៀង អ៊ិត ស្រី​ពី​ន រហូតមកដល់​ពេលនេះ​នាង​មានកូន​ចំនួន​៣​នាក់​ទៅហើយ តែ​រូបរាង​របស់​នាង​នៅតែ​ស្រស់ស្អាត​ដូចដើម​ដដែល ទោះជា​នាង​បាន​ទៅ​រស់​នៅលើ​ទឹកដី​សម្បូរ​ប្រាក់​ដុល្លារ និង​ធ្វើឱ្យ​សាច់​ធូរ​ក៏ដោយ​។ ការបង្ហាញ​នូវ​រាង និង​ចំហ​ផ្ចិត​ដ៏​សិច​ស៊ី​នេះ​មិនមែនជា​លើកទីមួយ​សម្រាប់​នាង​នោះទេ គឺ​កន្លងមក​តារាចម្រៀង​យេ​យេ​ល្បីឈ្មោះ​រូបនេះ​តែងតែ​បង្ហាញ​ភាព សិច​ស៊ី​ដូចគ្នានេះ​ជារឿយៗ​ផងដែរ ជា​ពិ សេស​ពេល​ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​។ រូបរាង​តូច​ច្រឡឹង​របស់ អ៊ិត ស្រី​ពី​ន ដែល​តែងតែ​បង្ហាញ​នៅក្នុង​បណ្តាញ​សង្គម​នេះ​ក៏​ត្រូវបាន​គេ​សរសើរ​ថា ស្អាត និង ស្លី​ម​ផងដែរ​។​

​អ៊ិត ស្រី​ពី​ន បាន​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី និង កូន​ទាំង​៣​នាក់​របស់​នាង​អស់​រយៈកាល​យូរ​ឆ្នាំ​មកហើយ​។ ម្តងម្កាល​បានមក​លេង​ស្រុក​ខ្មែរ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​មិត្ត​ភ​ក្កិ​សិល្បៈ​ផង ដែរ​៕

 

pin4 pin5 pin7 pin8 pin6

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published