គន្លឹះ​ងាយៗ​ក្នុងការ​បង្កើន​ទំហំ​ដើមទ្រូង​របស់​អ្នក​

, , Leave a comment

​សុខភាព : តើ​អ្នក​កំពុង​ស្វែងរក​វិធី​ក្នុង​ជួយ​ធ្វើ​ឲ្យ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន មែនដែរ​ទេ​? តើ​អ្នកមាន​អារម្មណ៍​ថា មិន​ពេញ​ចិត្តនឹង​ទំហំ​បចុប្បន្ន​របស់​សុដន់​អ្នក និង​កំពុង​ស្វែងរក​នូវ​វិធី​ក្នុងការ​ធ្វើ​វា​ឲ្យ​ធំ​តាមបែប​ធម្មជាតិ ដោយ​មិនចាំបាច់​ប្រើប្រាស់​ថ្នាំ​គ្រាប់ ឬ​ការវះកាត់​មែនដែរ​ឬទេ​?

​អ្នក​មិនចាំបាច់​មានការ​ព្រួយបារម្ភ ឬ​ភ័យខ្លាច​ទេ អ្នក​អាច​បន្ត​អាន​នូវ​គន្លឹះ​ខាងក្រោម​នេះ ដើម្បី​ស្វែងរក​ថា តើ​វិធី​ណា​ដែល​អាចជួយ​បង្កើន​នូវ​ទំហំ​សុដន់​របស់​អ្នក តាមបែប​ធម្មជាតិ ដោយ​មិនចាំបាច់ ប្រឈម​នឹង​ផល​រំខាន អ្វីមួយ នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ឬ ការវះកាត់​នោះ​។​

 

​ផ្តោតទៅលើ​ការ ពង្រឹង​នូវ​សាច់ដុំ pectoralis​។ សាច់ដុំ pectoralis គឺជា​ប្រភេទ​សាច់ដុំ​ក្រាស់​ម្យ៉ាង​ដែលមាន​ទីតាំង​ស្ថិតនៅ ខាងក្រោម​សុដន់​របស់​ស្ត្រី​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ មានដូចជា សកម្មភាព​នៃ​លំ​ហាត់ប្រាណ​ក្នុងការ​ពង្រីក​ដើមទ្រូង និង​ចលនា​នៃ​ការធ្វើ​ដៃ​រាង​ជា​រង្វង់ គឺ​អាចជួយ​ពង្រឹង និង​ធ្វើអោយ​សាច់ pectoralis របស់​អ្នក​រីក​ធំ​បានល្អ​។​
​ទទួលទាន​នូវ​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅដោយ​សារជាតិ proteolysis និង estrogen ក្នុង​កម្រិត​ដ៏​ខ្ពស់​។ អ្នក​អាច​ព្យាយាម​សាកល្បង​ផឹក​នូវ​ទឹក​ល្ហុង​ក្រឡុក​ជាមួយនឹង​ទឹកដោះគោ។ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ការ​ផឹកទឹក​ល្ហុង​លាយ​ជាមួយនឹង​ទឹកដោះគោ គឺ​អាចជួយ​ពង្រីក​សុដន់ បាន​ប្រសិនបើ​អ្នក​បានទទួល​ទាន​វា ជា​ទៀងទាត់​នោះ​។​

ផ្លែ​ល្ហុង​គឺមាន​ផ្ទុក អង់ស៊ីម proteolysis ដែល​អាចជួយ​ដល់​ការ​លាយ​របស់​ប្រូតេអ៊ីន​។ ធ្វើការ​រៀបចំ​នូវ គម្រោង​អាហារ​ជាប្រចាំ​របស់​អ្នក​ជាមួយនឹង​ពពូក​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រភព estrogen​។​

 

​សណ្តែកសៀង គឺជា​ប្រភេទ​អាហារ​មួយ​ដែល មាន​ផ្ទុក​នូវ​សារជាតិ​នេះ ហើយ​ដែល​វា​អាចជួយ ធ្វើ​ឲ្យ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន​បាន​។ ការបរិភោគ​រួមបញ្ចូល​គ្នា​រវាង សណ្តែកសៀង អង្ករ និង​ផលិតផល​អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ មានដូចជា ហ្វ្រូ​ម៉ាស់ ទឹកដោះគោ និង​ទឹក​យ៉ា​អួ គឺជា​ប្រភេទ​អាហារ​បំប៉ន​ដ៏​ល្អ សម្រាប់​ការទទួលបាន​នូវ ដើមទ្រូង​ធំ ជាង​មុន​គួរ​ជាទី​ពេញចិត្ត​។​

 

​អ្នក​អាចធ្វើ​ការពិចារណា ពី​ការប្រើប្រាស់​នូវ​ផលិតផល​ក្រែ​ម និង​ឡេ ដែល​ជួយ​ធ្វើ​ឲ្យ​ទំហំ​របស់​សុដន់​រីក​ធំ​ជាង​មុន មានដូចជា ក្រែ​ម​ពង្រីក​សុដន់​សម្រាប់​ស្ត្រី​ដ៏​ល្អ ឬ​ក្រែ​ម​លាប​សុដន់​ដែល​ផ្សំ​ពី​លក្ខណៈ​ធម្មជាតិ និង មាន​រួមបញ្ចូល​ជាមួយនឹង​ធាតុ​ផ្សំ​នៃ​សិរី​រា​ង្គ​ធម្មជាតិ ដែល​អាចជួយ​ភ្ញោ​ច​ទៅដល់ ការរីកលូតលាស់​រប​ស់​កោសិកា​ខ្លាញ់ នៅក្នុង​សុដន់ និង​អាចធ្វើអោយ​សុដន់​អ្នក រីក​ធំ និង តឹង​ណែន​ជាង​មុន​បាន ដោយ​មិន​ចាំ​ប្រើ​នូ​វិ​វិធី​វះកាត់​។​

 

​ការពង្រីក​សុដន់ គឺ​មិនអាច​កើតមានឡើង​ជោគជ័យ​បាន ក្នុង​រយៈពេល​តែមួយ​យប់​នោះទេ​។ អ្នក​ត្រូវតែមាន​ការអត់ធ្មត់​។ អ្នក​ត្រូវតែ​រក្សា​នូវ​តុល្យភាព​នៃ​ការទទួល​ទាន​អាហារ និង​អនុវត្ត​នូវ​ទម្លាប់​រស់នៅ​ជាប្រចាំ​ថ្ងៃ ប្រកបដោយ​សុខ​ភាពល្អ​ជាមួយនឹង​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​អាចជួយ​ធ្វើ​ឲ្យ​សុដន់​អ្នក​រីកលូតលាស់​លឿន និង ធំ​ជាង​មុន​បាន​។​

 

​ត្រូវ​ជ្រើសរើស​អាវទ្រនាប់​ដែល​ត្រូវ​នឹង​ទំហំ សុដន់​របស់​អ្នក និង តែងតែ​ពាក់​វា​។ អាវទ្រនាប់ គឺ​បាន​ជួយ​ក្នុងការ ទ្រ​ង​សុដន់ និង​ការពារ​ពួកវា មិនអោយ​រីក​ធំ​ចេញទៅ​ក្រៅ ជំនួស​អោយ​ការ យារ​ធ្លាក់​ចេញ​។ ការរីក​ធំ​របស់​សុដន់ ដែល​បាន​ស្ថិត ក្នុងការ​ទ្រទ្រង់​បានល្អ គឺជា​រឿយៗ អាចធ្វើ អោយ​វា​រីក​ធំ​បានល្អ​ជាង សុដន់​ដែល​មិនមាន​ការ​ទ្រ​ទំងន់​បាន​ត្រឹមត្រូវ​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published