បន្ទាប់ពី​បង្គ្រប់​អាសនៈ រចនាសម្ព័ន្ធ​របស់រ​ដ្ឋ​សភា នឹងត្រូវ​រៀបចំ​ជាថ្មី​ឡើងវិញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​៥ ខែធ្នូ បាន​ឲ្យ​ដឹងថា រចនាសម្ព័ន្ធ​ថ្មី​ដែល​ត្រូវ​រៀបចំ​ឡើងវិញ​នោះ រួមមាន​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា រួមទាំង​តំណែង​ប្រធាន និង​អនុប្រធាន គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​។

​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​បានប្រកាសថា រចនាសម្ព័ន្ធ​របស់រ​ដ្ឋ​សភា នឹងត្រូវ​រៀបចំ​ថ្មី​ឡើងវិញ នៅ​ថ្ងៃទី​០៨ ខែធ្នូ​ខាងមុខ​បន្ទាប់ពី​បង្គ្រប់​អាសនៈ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក ឈាង វុន បាន​បញ្ជាក់ថា ការរៀបចំ​ថ្មី​ឡើងវិញ​នេះ គឺ​បន្ទាប់ពី​រដ្ឋសភា​ប្រកាស​ទទួលស្គាល់ និង​ផ្តល់​សុពលភាព​ដល់​បេក្ខភាព​សមាជិក​តំណាងរាស្ត្រ​ថ្មី​ទាំង​១៦​រូប ដែល​មកពី​កូតា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៥​រូប និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូប​ឡើងវិញ បន្ទាប់ពី​លោក នុត សុខុម បាន​លាលែង​ពី​សមាជិកសភា​ទៅធ្វើជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី​៧ ខែធ្នូ ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានផ្តល់​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៥​រូប ដែល​បានមកពី​ការបែងចែក​អាសនៈ​នៅ​ទំនេរ ចំនួន​១១​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបន្ថែម​សមាជិក​ថ្មី បន្ទាប់ពី​សមាជិក​រដ្ឋ​សភា​ចំនួន​៤​រូប​មាន​៖ លោក ម៉ុម ជី​ម​ហ៊ុយ លោក ហែម ខន លោក អាយ ខន លោក​សុខ ឥសាន ត្រូវបាន​ផ្លាស់ប្តូរ​ឲ្យ​ជំនួស​តំណែង​ជា​សមាជិក​នៅក្នុង​ស្ថាប័នព្រឹទ្ធសភា​វិញ​។​

​ការបែងចែក​អាសនៈ​នៅ​ទំនេរ​ទាំង​១១ នៅក្នុង​ជុំ​ទី​២​នេះ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ គឺ​បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ទទួលយក ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ដល់​៧៩​អាសនៈ បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ មានតែ​៦៨​អាសនៈ​៕

   

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published