ជនជាប់ចោទ​ពីរ​នាក់ ពាក់​គ្រឿងញៀន​ជាង​១០០​កញ្ចប់ ដាក់ពន្ធនាគារ​៥​ឆ្នាំ​

, , Leave a comment

​ខេត្តកណ្ដាល : ជនជាប់ចោទ​២​នាក់ រួម​នឹង​គ្រឿងញៀន​ជាង​១០០​កញ្ចប់ ដែល​សមត្ថកិច្ច​បង្ក្រាប ត្រូវបាន​លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​៥​ឆ្នាំ​។​

 

​ជនជាប់ចោទ​មានឈ្មោះ ទុំ វត្ថា ហៅ​ក្រូច អាយុ​២១​ឆ្នាំ និង ឈ្មោះ ថុ​ន រ័ត្ន អាយុ​២០​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​”​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​”​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។​

 

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជាង​១០០​កញ្ចក់​និង​វត្ថុតាង​បទល្មើស​មួយចំនួនទៀត​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published