កូនប្រសារបស់លោក ហ៊ុន សាន ឈ្មោះ ថៃ ផានី ហៅម៉ាប់ ម្ចាស់សង្វៀនជល់មាន់ បានប្រគល់ខ្លួន ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោយការព្រមាន របស់នាយករដ្ឋមន្ត្រី

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអោយដឹងថា លោក  ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ជាកូនប្រសារបស់លោក ហ៊ុន សាន ដែលជាអ្នកនៅពីក្រោយខ្នង ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ បានចូលខ្លួនមកកាន់ ក្រសួងមហាផ្ទៃ ក្រោយការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ភ្លាមៗក្រោយការបង្ក្រាប។

ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំ ចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាមានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើត របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។

គួរបញ្ជាក់ថា ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ភ្លាមៗក្រោយប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ នៅអរិក្សត្រ នៅរសៀលថ្ងៃទី៤ ខែធ្នូនេះ បានដាក់បញ្ជាឲ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនម្ចាស់សង្វៀនជល់មាន់ និងអ្នកនៅពីក្រោយខ្នងទីតាំងល្បែងមួយនេះ ដើម្បី យកមកផ្តន្ទាទោស។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានផងដែរឲ្យ ម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយខ្នង សង្វៀនជល់មាន់នៅអរិយក្សត្រ ត្រូវប្រគល់ខ្លួនឲ្យសមត្ថកិច្ច បើមិនដូច្នេះទេ សម្តេចនឹងបញ្ជា សមត្ថកិច្ចឲ្យតាមចាប់ខ្លួន ឲ្យខានតែបាន ដើម្បីចាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងទោស ឬបន្ធូបន្ថយទោសនោះទេ។

នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។

ការសម្រេចកម្ទេចនេះ ក៏បានធ្វើឡើងក្រោយពេល ដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់នៅស្នងការនគរបាលខេត្តកណ្តាលជាបណ្តោះអាសន្នផងដែរ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published