ទៅលេង​គ្រួសារ ឆ្លៀត​ផឹកសុរា សែង​សព​មក​ស្រុក​វិញ​

, , Leave a comment

​ខេត្តកោះកុង : ប៉ូលិស​ខេត្តព្រៃវែង​ម្នាក់ បាន​មកលេង​បងប្អូន​នៅ​ខេត្តកោះកុង ហើយ​បាន​ជួបជុំគ្នា​ផឹកស្រា​ស្រវឹង ចុះទៅ​បត់ជើង​នៅលើ​កន្ទុយ​ទូក បាន​ធ្លាក់ ទឹក លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ករណីនេះ បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់ចំណុច​កំពុងផែ ទទួល​ទិញ​ផល​នេសាទ ស្ថិតក្នុង​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធិ​ន ពៃ ជា​អនុសេនីយ៍ទោ ធ្វើជា​ប៉ូលិស​នៅ​ខេត្តព្រៃវែង ឈ្មោះ​ហៅ​ក្រៅ វឹ​ន សុជាតិ​។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ស្រុក សហការ​ជាមួយ​ជំនាញ​ពេទ្យ​ខេត្ត ចុះ​ធ្វើ​កោសល្យវិច័យ ឃើញថា ជនរងគ្រោះ​ពិតជា​ស្រវឹង​ធ្លាក់ទឹក​ស្លាប់​មែន រួច​បានប្រគល់​ពស​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published