លោក​ ​ចឹង​ សុចន្ថា​ អភិបាល​រង​ខេត្ត​មណ្ឌលគីរី​ តុលាការភ្នំពេញកោះហៅ រឿងកាប់និងដឹកឈើឆ្លងដែនទៅវៀតណាម នៅអូរហ៊ុច

, , Leave a comment

​​ខេត្តមណ្ឌលគីរី​​ ៖​ ប្រភពប្រាប់ថា លោក​ ងិន​ ពេជ្រ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​ហៅ​លោក​ លោក​ ​ចឹង​ សុចន្ថា​ អភិបាល​រង​ខេត្ត​មណ្ឌលគីរី​ ឱ្យ​ចូល​បំភ្លឺ​នៅព្រឹក​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ដើម្បី​សាកសួរ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​​អូរ​ហ៊ុច​ ។

​ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ បង្ហើប​ឱ្យដឹងថា៖ ​ លោក​ លោក​ ​ចឹង​ សុចន្ថា​ អាច​ចូល​បំភ្លឺ​មុន​ថ្ងៃ​កំណត់​ នៅ​រសៀល​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​ នេះ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា៖​ លោក​ ​ចឹង​ សុចន្ថា​ ត្រូវបាន​កោះហៅ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​“ឆ្លងដែន​ខុសច្បាប់​ ប្រមូល​ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ ​ដោយ​ គ្មាន​លិខិត​អនុញ្ញាត ​របស់​រដ្ឋបាល​ព្រៃឈើ​ ការ​នាំ​ចេញ​ឈើ​ទៅ​បរទេស​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ និង​ មិន​ប្តឹង​បរិហារបទ​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ដោយ​អ្នក​រាជការ​សាធារណៈ​ “​ ។

មជ្ឈដ្ឋាន​​មួយ​​ចំនួន​​ដឹង​​ច្បាស់​​ថា​ តំបន់​​ច្រក​របៀង​​អូរ​​ហ៊ុច​​ ជា​​តំបន់​​នាំ​​ឈើ​​ខុស​ច្បាប់​​ទៅ​កាន់​​ប្រទេស​​វៀត​ណាម​ យ៉ាង​​ល្បី​​ល្បាញ​ ហើយ​​អាច​​មាន​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​អាជ្ញាធរ​​ថែម​ទៀត​​ផង ​។

មិនអាចទាក់ទងការបំភ្លឺ ពីលោក​ លោក​ ​ចឹង​ សុចន្ថា អភិបាល​រង​ខេត្ត​មណ្ឌលគីរី​ បាននៅឡើយទេ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published