ដេ​ន​នី​ក្វាន់ ព្រលះ​អ្នកមាន​ជំងឺ​ពូកែ​ទើស​យ៉ាង​ចាស់ដៃ អាន​ចប់​ធានាថា​លែង​ហ៊ាន !

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្រី​ស្អាត​សាច់​សខ្ចី ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ កញ្ញា ដេ​ន​នី​ក្វាន់ អត់​ទ្រាំលែងបាន​បង្ហោះ​សារ​ប្រតិកម្ម​អ្នកមាន​ជំងឺ​ពូកែ​ទើស ពិសេស​ឈឺឆ្អាល​រឿង​នាង​កែ​សម្ផស្ស។ ក្រោយពី​មានការ​រិះគន់​រឿង​សម្ផស្ស​របស់​នាង​កន្លង​មក​ដោយ​អ្នកខ្លះ​រិះគន់​ដោយ​ពាក្យពេជន៍​សមរម្យ ចំណែក​ខ្លះ​វិញ​ប្រើ​ភាសា​រាង​ជ្រុល​បន្ដិច​ធ្វើ​ឲ្យ​កញ្ញា ដេ​ន​នី​ក្វាន់ ទទួលយក​មិនបាន​ក៏​សម្រេចចិត្ត​ព្រលះ​កប់ៗ​មាត់​តាម​បណ្ដាញ​សង្គម​។​

​កញ្ញា ដេ​ន​នី​ក្វាន់ រៀបរាប់ថា ៖ «​នៅលើ​លោក​នេះ​មនុស្ស​ប្រុស​ស្រី​ណា​ដែល​មិន​ចង់​មាន​សម្រស់​ស្រស់ស្អាត​? ទាំង​ខ្ញុំ​ទាំង​គេ​… ជាធម្មតា​មនុស្ស​គ្រប់រូប​កើត​មកលើ​ផែនដី​នេះ​សុទ្ធ តែ​ចង់បាន​រូបរាង​ស្រស់ស្អាត​ទៅតាម​សេចក្តីប៉ងប្រាថ្នា​តែ​យើង​មិនអាច​បញ្ជារ​ច្បាប់ធម្មជាតិ​បាន​នោះទេ​។ តែ​យើង​អាច​តុបតែង​កែប្រែ​រូប​សម្រស់​របស់​យើង​បាន​តាម​ការចង់បានរ​បស់​យើង ទាំងនេះ​វា​មិនមែនជា​កំហុស ឬក៏​ការប្រព្រឹត្ត​អំពើអាក្រក់​នោះឡើយ​… ងាក​មក​សង្គម​បច្ចុប្បន្ន ដែលជា​សង្គម​ស៊ី​វិ​ល័យ គ្រាន់តែ​ចង់បាន​រូបរាង​មុខមាត់​ស្អាត​បំពេញ​បំណងប្រាថ្នា​ផ្ទាល់ខ្លួន​សោះ​ម្តេចក៏​ត្រូវ​ទទួល​បានការ​ដៀមដាម​មើលងាយ​ពេបជ្រាយ​( ក្នុង​ខ្លួន​សុទ្ធតែ​គីមី )​ទៅវិញ​។​

​ខ្ញុំ​មិន​យល់​សោះ​លុយ​ខ្ញុំ ខ្លួន​ខ្ញុំ សម្រស់​ខ្ញុំ មិនបាន​ពាក់​ព​ន្ធ័ ឬ​ទៅយក​លុយ​បុគ្គល​ណា​ផ្សេង​ឡើយ​ម្តេចក៏​ចេះដឹង​ឈឺឆ្អាល​ខ្លាំង​ម្ល៉េះ​? មនុស្ស​ខ្ញុំ​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួល​ខ្លាច​អី​នឹង​ប្រាប់​គេ​ថា​ខ្ញុំ​ស្អាត​ដោយសារ​កែស​ម្ភ​ស្ស​! អ្នកខ្លះ​គ្មាន​លុយ​កែ​ក៏​មក​ទើស​ឯ​អ្នកខ្លះ​ទៀត​មាន​លុយ​កែ​ហើយ​តែ​នៅតែ​មិន​ស្អាត​អា​នឹង​វា​មិច​វិញ​? ឈប់​បាន​ឈប់​ទៅណា​អ្នក​ទើស​មួយចំនួន​ព្រោះ​ខ្ញុំ​មិនបាន​យក​ខ្លួន​អ្នកអែង​មក​កែស​ម្ភ​ស្ស​ទេ​. ដេ​ន​នី​ក្វាន់​»៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published