ព្រោះ​លុយ ឬ​ខ្លាច​បារមី ទើប​សំណុំ​រឿងក្តី​ក្មេង​ស្ត្រី​ម្នាក់​ប្រើ​ថ្នាំញៀន​ក្នុង​ម​ជ្ឍ​ម​ណ្ដ​លកំ​សាន​រ៉ុ​ក​ស្លាប់​សម​ត្ត​កិច្ច​សំងំ​ឈឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រភពពី​យុវវ័យ​មួយចំនួន​បាន​លួច​ប្រាប់ថា មជ្ឈមណ្ឌល​កំសាន្ត Rock ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​កន្លែង​ប្រើប្រាស់ គ្រឿងញៀន យ៉ាង​សុវត្ថិភាព​បំផុត ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ ព្រោះ​មជ្ឈមណ្ឌល​ខាងលើ​ជា​របស់លោក​ឧកញ៉ា​ដែលមាន​កេរ្តិ៍​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​រឿងរ៉ាវ​បែកធ្លាយ​ខាងលើ​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្ទាប់ពី​ស្ត្រី​ខាងលើ និង​មិត្តភក្តិ បាន​ចូល លេង នៅ ម​ជ្ឈ មណ្ឌល Rock ពេល​ចូល​ទៅដល់​ស្ត្រី​និង​មិត្តភក្តិ​បាន​ផឹកស្រា​បៀ Heineken លាយ​ជាមួយ​កូកាកូឡា និង​ប្រើប្រាស់​ថ្នាំញៀន ប្រភេទ​ថ្នាំ​គ្រវី ដើម្បី​សប្បាយ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ខាងលើនេះ​មានឈ្មោះ បូ សំភី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លុ​ង ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ត្រែ​ក ខេត្ត​ត្បូងឃ្មុំ​។

 

​ប្រភពពី​មិត្តភក្តិ​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ត្រី​រងគ្រោះ និង​មិត្តភក្តិ​ឈ្មោះ មុំ នារ​តី និង​ឈ្មោះ កុយ ស៊ុ​ធឿន បាននាំគ្នា​ចូលមក​កម្សាន្ត​នៅ​ម​ជ្ឃ​មណ្ឌល Rock ដោយបាន​នាំគ្នា​ហូប​ស្រា​បៀរ Heineken ដប​លាយ​ជាមួយនឹង​ភេសជ្ជៈ​កូកាកូឡា ព្រមទាំង​បាននាំគ្នា​ប្រើប្រាស់​ថ្នាំ​គ្រវី (​ប្រភេទ​ម្សៅ​) រហូតដល់​ម៉ោង​៤ ទៀបភ្លឺ មិត្តភក្តិ​ឈ្មោះ មុំ នារ​តី​និង​ឈ្មោះ កុយ សុ​ធឿន បានឃើញ​ជនរងគ្រោះ​មាន​សភាព​ស្លេកស្លាំង ក៏​នាំគ្នា​ឈប់​ហូបចុក រួច​ចេញពី​ខាងក្រៅ​ពឹង​ឲ្យ​សន្តិសុខ យាម​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​Rock ឲ្យ​ជួយ​ជូនទៅ​ផ្ទះសំណាក់ វ​ល្លិ៍​មាស ផ្ទះ​លេខ​១១៧ បន្ទប់​លេខ​១២៣ ផ្លូវ​៤៨៨ ក្រុមទី​២៤ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ព្រោះ​ពួកខ្លួន​ទើប​មកពី​ខេត្ត​មិន​ស្គាល់ ទើប​សន្តិសុខ​ហៅ​រថយន្ត​តាក់ស៊ី ឲ្យ​ជួយ​ដឹក​ជូន​មក​ផ្ទះសំណាក់​វ​ល្លិ៍​មាស​ខាងលើ ដោយបាន​នាំចូល​បន្ទប់​ស្នាក់នៅ​លុះដល់​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀបភ្លឺ អ្នកទទួល​ភ្ញៀវ​នៅផ្ទះ​សំណាក់​ខាងលើ បានឃើញ​ជនរងគ្រោះ​មាន​អាកា​រៈ​ស្លេកស្លាំង និង​ទន់​ខ្លួន ក៏បាន​ឲ្យ​មិត្តភក្តិ​ទាំងនោះ​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ព្រោះ​មិន​ហ៊ាន​ទទួល​ឲ្យ​ស្នាក់​នៅទេ ទើប​សន្តិសុខ​បាន​ហៅ​រ៉ឺម៉ក​កង់​បី​ឲ្យ​ដឹក​ជនរងគ្រោះ​ខាងលើ​ទៅ​ពេទ្យ​កាល់ម៉ែត ចំណែក​ខ្លួន​ជា​សន្តិសុខ​បាន​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ តែ​ពេលដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្រាប់តែ​គ្រូពេទ្យ ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​។​

 

​សមត្ថកិច្ច​បានមក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ពិនិត្យ​សព​រក​មូលហេតុ​ដើម្បី​ឆ្លើយ​ប្រាប់​ក្រុមគ្រួសារ​អោយបាន​ច្បាស់លាស់​ត្រឹមត្រូវ​ដោយ​ស្លាប់​ស្រស់ៗ​ពេក​ហើយ​គ្មាន​អ្នកណា​បាន​ប្រព្រឹត្ត​អ្វី​មកលើ​មិត្ត​ភ័​ក្រ​គាត់​ដែរ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ស្លាប់​ដោយ​គាំង​បេះ​ដូច​ដោយសារ ប្រើប្រាស់ សារជាតិ ញៀន ជ្រុល ។ សព​ត្រូវ​គ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត តាម​ប្រពៃណី​។​

​ពាក់​ព​ន្ធ័​នឹង​សេចក្តីរាយការណ៍​ថា មជ្ឈមណ្ឌល កំសាន្ត រ៉ុ​ក ក្លាយជា​កន្លែង ប្រើប្រាស់ ថ្នាំញៀន ធ្វើ​ឲ្យ​នារី​ម្នាក់ គាំង បេះ​ដូច​ស្លាប់ សារ​ព​តិ​មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​ភាគី​អ្នកចាត់ចែង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​បានទេ​ជាងនេះទៅទៀត​សមត្ថកិច្ច​ដែនដី​ខណ្ឌចំការមន​ដែល​ចូល​ពិនិត្យ​បានគេច​មិន​ព្រម​ពន្យល់ ឬ​បកស្រាយ​អំពី​ចំណាត់ការ​បែបណា​របស់​អាជ្ញាធរ​ចំពោះ​ម​ជ្ឃ​មណ្ឌល​កំសាន្ត​រ៉ុ​ក​ដែល​គេ​ដឹងថា​ថៅកែ​ជា​ឧក​ញ៉​ដ័​មាន​ឥទ្ធិពល​នោះឡើយ ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published