លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ មើលប្រធានផ្សារដើមគ មានអំណាចព្រលែងសន្តិសុខផ្សារ ទារប្រាក់ពីអ្នកលក់ដូរ កញ្ច្រែង- ល្អី-កញ្ជើ ប្រឆាំងនឹងសារាចរលេខ១១ របស់រាជរដ្ឋាភិបាលផង

, , Leave a comment

រាជធានីភ្នំពេញ ៖  ប្រជាពលរដ្ឋក្រីក្រដែលប្រកបមុខរបរលក់ដូរនឹងកញ្ច្រែង ល្អី កញ្ជើ នៅផ្សារ ផ្សារដើមគ ខណ្ឌទួលគោក បានប្រតិកម្ម ហើយខឹងសម្បាអ្នកយកភាស៊ីផ្សារ និងសន្តិសុខផ្សារដើមគ មកទាប្រាក់ថ្លៃភាស៊ី ប្រឆាំងនឹងសារាចរលេខ១១(សរ) របស់រាជរដ្ឋាភិបាល បានប្រកាសស្តីពីការ លុប ការបង់ថ្លៃ(ភាស៊ី)ចំពោះប្រជាពលរដ្ឋ លក់ដូរតាម កញ្ច្រែង-កញ្ជើ-ល្អី ដែលប្រជាពលរដ្ឋ យកបន្លែបង្កា ត្រីមកលក់ដូរទៀតហើយ។ ក៏ប៉ុន្តែគណះកម្មការផ្សារ នៅតែព្រលែងកូនចៅ ជាសន្តិសុខរហូតដល់៤នាក់ ដើរយកភាស៊ីផ្សារ មិនគោរពនិងអនុវត្តន៍ តាមតែបែរជាមកទារប្រាក់ថ្លៃភាស៊ីពួកគាត់ ដែលដាក់លក់បន្លែត្រីតាម កញ្ច្រែង-ល្អី-កញ្ជើ តាមចិញ្ចើមថ្នល់មួយកញ្ច្រែង ដែលក្នុងមួយថ្ងៃត្រូវចំណាយ៤ពាន់រៀលជាប្រចាំ ។

ក្រុមអ្នកលក់ដូរតូចតាចតិចតួចដូចជា អ្នកលក់ខ្ទឹម អំបិល ម្ទេស ក្រោមឆត្រ នៅក្នុងផ្សារដើមគ និយាយថា សកម្មភាពនៃការទារប្រាក់ពីក្រុមកងសន្តិសុខនៅក្នុងផ្សារនេះ នៅតែកើតមានជាធម្មតា ។ បើទោះបីជាអ្នកលក់ដូរ ដឹងថា សម្តេចតេជោ បានប្រកាសថា អ្នកលក់ដូរកំប៉ិកកំប៉ុក មិនតម្រូវឲ្យបង់ភាស៊ីក៏ដោយ ប៉ុន្តែបើអាចលក់ដូរនៅទីនេះបានត្រូវបង់ប្រាក់ប្រចាំថ្ងៃ និងប្រចាំខែជូនសន្តិសុខនៅផ្សារនេះ ។ ប្រសិនបើមិនបង់ទេ នឹងមិនអាចបានលក់តទៅទៀតឡើយ ។

អាជីវករនៅផ្សារដើមគ ភាគច្រើនអះអាងថា ទោះតិចឬច្រើន ពួកគេត្រូវបង់ប្រាក់ឲ្យ ទៅសន្តិសុខ ដើម្បីជាថ្នូរ នឹងការអាចលក់ដូរ នៅក្នុងផ្សារនេះបានដោយសុខស្រួល ។ ពួកគេមានតូប ឬកន្លែងលក់ដូរធំដុំ, អ្នកខ្លះលក់ក្រោមឆត្រ និងអ្នកខ្លះលក់តាមចិញ្ចើមផ្លូវ ជារឿយៗ ត្រូវក្រុមសន្តិសុខផ្សារ បណ្តេញ ឬចាប់លើកបន្លែលើរទេះ ក្រោមហេតុផលថា រៀបចំសណ្តាប់ធ្នាប់ «បើមិនបង់ លុយឲ្យទេ នឹងត្រូវក្រុមទាំងនេះ(សន្តិសុខ)ចាក់បន្លែចោលអស់ហើយ» ។

គេមិនដឹងច្បាស់ថា តើលោកអភិបាលខណ្ឌទួលគោកមានការឃុបឃិតជាមួយ គណះកម្មការផ្សារ ដើមគ ព្រលែងសន្តិសុខ អោយដើរទារលុយ ពីអ្នកលក់ដូរតាមកញ្ច្រែង-ល្អី-កញ្ជើ ប្រឆាំងនឹងសារាចរលេខ១១ របស់រាជរដ្ឋាភិបាល ដល់កម្រិតណាទេ ទើបបណ្តោយអោយ គណះកម្មការផ្សារ ដើមគ ធ្វើអ្វីៗតាមទំនើងចិត្តបែបនេះ៕

អាជីវករនៅផ្សារដើមគ ចង់ឃើញ លោក ឃួង ស្រេង   រាជធានីភ្នំពេញ ចុះពិនិត្យនិងអនុវត្តន៍លប់បំបាត់ ការយក​ភាស៊ី​ ពី​អ្នកលក់ដូរ​តូចតាច (កញ្ច្រែង -ល្អី-កញ្ជើ) ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published