លោក មឿន ផា ចៅហ្វាយស្រុកកងមាស ឃុបឃិតអោយឈ្មួញសង់វិឡា លើដីចំណីមាត់ទន្លេ ដីសាធាររណះ ជាថ្នូរលាបាតដៃទទួលប្រាក់

, , Leave a comment

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក មឿន ផា ចៅហ្វាយស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានពលរដ្ឋសង្ស័យថា ឃុបឃិតជាមួយឈ្មួញឈ្មោះ អ៊ាក ហួ ជាតំណាងម្ចាស់កំពង់ដ ស្រុកកងមាស សង់វិឡាដ៍ធំស្កឹមស្កៃ លើដីចំណីមាត់ទន្លេ ជាដីសាធាររណះ ជាថ្នូរលាបាតដៃទទួលប្រាក់យ៉ាងត្រជាក់ចិត្ត។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្នុងរាជលោក មឿន ផា ចៅហ្វាយស្រុកកងមាស ខេត្តកំពង់ចាមកាលពីប៉ូន្មានឆ្នាំមុន  គឺបានឃុបឃិតអោយឈ្មួញសង់វិឡាដ៍ធំស្កឹមស្កៃ លើដីចំណីមាត់ទន្លេជិតកំពង់ដរពាមជីកង ទីប្រជុំ ជន ស្រុកកងមាស សង្ស័យលាបាតដៃទទួលប្រាក់ ច្រើនពាន់ដុល្លា ។ព្រោះថាដីចំណីមាត់ទន្លេ ដែលឈ្មួញសង់វិឡាខាងលើនេះ ជាដីសាធាររណះ មិនគួរណាលោកចៅហ្វាយស្រុកកងមាស បណ្តោយអោយឈ្មួញសង់វិឡា យ៉ាងធំស្កឹមស្កៃដោយគ្មានការអៀនខ្មាស់នោះឡើយ។ ហើយគេមិនដឹងថា តើលោក មឿន ផា ចៅហ្វាយស្រុកកងមាស មានទំនាក់ទំនង ស៊ីជម្រៅបែបណា ជាមួយថៅកែកំពង់ដរ ក្នុងស្រុកកងមាស ទើបបណ្តោយអោយឈ្មួញ យកតម្លៃពីអ្នកដំណើរ លើសសៀវភៅបន្ទុកតាមតែអំពើចិត្ត។

ប្រជាពលរដ្ឋចង់ឃើញលោក ចៅហ្វាយខេត្តកំពង់ចាម និងអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅ លោក មឿន ផា ចៅហ្វាយស្រុកកងមាស មកសាក សួរពីការឃុបឃិត អោយឈ្មួញ សង់វិឡាដ៍ធំស្កឹមស្កៃ លើដីចំណីមាត់ទន្លេ មានទីតាំងជិតកំពង់ដរពាមជីកងនិងបណ្តោយអោយឈ្មួញ យកតម្លៃពីអ្នកដំណើរ លើសសៀវភៅបន្ទុកផង។កុំអាងតែមានតួនាទីជាចៅហ្វាយស្រុក ធ្វើតាមតែអំពើចិត្តនោះ។

ករណីខាងលើមិនអាចទាក់ទងការបំភ្លឺ ពីលោក មឿន ផា ចៅហ្វាយស្រុកកងមាសបាននៅឡើយទេ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published