ធ្លាយ​រឿង ​លោក ទូច ឆៃ ប្រធានមន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង​ចាម រួម​ដៃ​និង​កូនប្រុស កិបកេង​ថវិកាជាតិ​…. ?

, , Leave a comment

ខេត្តកំពង់ចាម ៖ រឿងអាស្រូវ​ពុករលួយ ដ៏​ធ្ងន់ធ្ង​រមួយ​ត្រូវបាន​ទម្លាយ​ចេញពី​មន្ទីរ​សង្គមកិច្ច ដែលមាន​លោក ទូច ឆៃ ប្រធាន​មន្ទីរ ដោយនូវ​ក្នុង​សេចក្ដីរាយការណ៍​នោះបាន​អោយដឹងថា ដោយសារ​មានការ​ឃុបឃិត រវាង លោក ទូច ឆៃ ជា​ប្រធាន​មន្ទីរនិង​កូនប្រុស​ម្នាក់ បានធ្វើ​រដ្ឋ​បាត់បង់​ថវិកា​ក្នុងឆ្នាំៗយ៉ាង តិច ៣០០លាន​រៀល តាមរយៈ​ការ​កិបកេង​ថវិកា ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ (ចំណាយ​លើ​អំណោយ) និង​ការចំណាយ​ជាច្រើន​ផ្នែក​ទៀត ។

 

ប្រភព​បានអោយដឹងថា នៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង​ចាម ក្នុងឆ្នាំៗ បាន​ចំណាយ​ថវិកាលើ​ផ្នែក​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិជិត៤០០ លាន​រៀល សម្រាប់​ទិញ​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ធម្មជាតិ ប៉ុន្តែ​ខ្ទង់ចំណាយ​ដ៏​ច្រើន​នេះ ត្រូវបាន​លោក ទូច ឆៃ និង​កូនប្រុស តាមរយៈ​បំប៉ោង​តម្លៃ ជាមួយ​ក្រុមហ៊ុន រួម​និង​បំប៉ោង​ឈ្មោះ​អ្នកទទួល​អំ​ខ្មោច ដើម្បី​សល់​ប្រាក់​ធ្វើ​មានបាន​ផ្ទាល់ខ្លួន ។ចំពោះ​អំណោយ​ដែល​ចំណាយ​ថវិកាជាតិ​ជិត៤០០ លាន​រៀល ក្នុង១ឆ្នាំ លោក ទូច ឆៃ និង​កូនប្រុស​បាន​យក​មួយចំនួន​តូច​ទៅ​ចែក​ជួន​ពលរដ្ឋ ដើម្បី​ថត​យក​សកម្មភាព រាយការណ៍​ជូន​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម តែប៉ុណ្ណោះ ។ ក្រៅពីនោះ លោក ទូច ឆៃ និង​កូនប្រុស​បាន​ស៊ីដាច់ ក្នុង​ទឹក​ខ្ទង់ ២០០លាន​រៀល ដោយ​គ្មាន​ចែក​មន្ត្រី​តូចតាច​ដែល​មិនជា​សាច់ញាតិ​ខ្លួន​បន្តិច​ឡើយ ។ ជាមួយគ្នានេះ ប្រេង នៅ​ឆ្នាំ២០១៦ ចំណាយ​ថវិកា​ជិត១៨លាន​រៀល និង​ឆ្នាំ២០១៧ ចំណាយ​ថវិកា​អស់ជាង២០លាន​រៀល មិនដឹង ថា លោក​ប្រធាន​មន្ទីរនិង​កូន​ប្រើប្រាស់​លើ​អ្វីខ្លះ​ទេ ដោយ​មន្ត្រី​គាត់​ច្រើន​បាន ទទួល​ដ៏​តិចតួច​បំផុត ។ បន្ថែម​ពី​មានការ​ចំណាយ​ថវិកា​មិន​ប្រ​ក្រី​តី​ជាច្រើន​ទៀត​លើ​ផ្នែក​មនុ​ស្រ​ចាស់ ដូចជា​ធ្វើ​ទិវា​មនុស្ស ការផ្ដល់​ជំនួយ​ជូន​មនុស្ស​ចាស់ នៅ​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧ សរុប​អស់ប្រាក់​ជាង ៣០០លាន​រៀល ប៉ុន្តែ​ការចំណាយ​ជាក់ស្ដែង​អស់ទាំង​ពី​ឆ្នាំនេះ អស់​ថវិកា មិន​ពី១០០លាន​រៀល តាមរយៈ​ចែក​អំណោយ​នូវក្នុង​ទិវា​មនុស្ស​ចាស់ សល់​ពី​នោះ​លោក លោក ទូច ឆៃ និង​កូន​រួមគ្នា​ស៊ី​យ៉ាង​ឆ្ងាយ​ម៉ាត់ ហើយ​ធ្វើ​របាយការណ៍ បំប៉ោង​តួលេខ​ជំនួស ។

 

រឿងអាស្រូវ លោក ទូច ឆៃ គឺ​ច្រើនណាស់ ប៉ុន្តែ​ដោយ​រូបគាត់ ជា​មនុស្ស​ឆ្លា​ត់​ទើប​នៅ​កាន់តំណែង​ប្រធាន​មន្ទីរបាន​រហូតដល់​ពេលនេះ សល់​បី​ឆ្នាំ​ទៀត និង ​ចូលនិវត្តន៍។ហើយ​ថ្ងៃ​ខាងមុខ​ ទោះរូបគាត់​ចូលនិវត្តន៍ ក៏​តំ​ណេង​ប្រធាន​មន្ទីរ និង​ធ្លាក់​ទៅលើ​កូនប្រុស ព្រោះ​លោក ទូច ឆៃ បាន​ត្រៀម​ទុក​រួចរាល់​ហើយ ។
ករណីនេះ​គួរ​ក្រសួង​សង្គមកិច្ចអង្គភាព​ប្រឆាំង​អំពើពុករលួយ ស្រាវជ្រាវ អោយ ​ស៊ីជម្រៅ និង​រកឃើញ​ការពិត ដែល​ប្រព្រឹត្ត​ដោយ លោក ទូច ឆៃ និង​កូនប្រុស​ជាមិនខាន ៕

មិនអាចទាក់ទងលោក ទូច ឆៃ  ប្រធាន​មន្ទីរមន្ទីរ​សង្គមកិច្ចខេត្តកំពង់ចាមបាននៅឡើយទេ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published