ឧកញ៉ាផ្កាយមួយ តុប វីរ៉ាដា កេណ្ឌប្រជាជនអោយចូលកាប់ឈើខុសច្បាប់ នៅស្រុកកោះញែក យ៉ាងអាធិបតេយ្យ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី មិនដែលលឺមាត់-លឺ ក

, , Leave a comment

01distroy4

ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោកឧកញ៉ា តុប វីរ៉ាដា មានឋានៈឧត្តមសេនីយត្រី និងជាមេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានគេសង្ស័យ ថាខណៈនេះកំពង់យកឈ្មោះក្រុមហ៊ុន(យូរនីគ្រីន)មកបិទបាំងក្នុងការចំណាយ លុយកេណ្ឌ ប្រជាពលរដ្ឋ អោយចូល អាររលំឈើខាងក្រៅ អូសចូលក្រុមហ៊ុន យូនីគ្រីន ខណះ PC របស់គាត់មានសុពលភាព ត្រឹមតែជាង២ខែទៀត។កាប់បំផ្លាញព្រៃឈើ នៅតំបន់ជុំវិញក្រុមហ៊ុនយូរនីគ្រីន ដោយមានការ ឃុបឃិតបិទបាំង ពីមន្ត្រីនៅក្នុងស្រុកកោះញែក ប្រធានផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក រួមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត ក្នុងសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងសកម្ម ចេញពីតំបន់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដឹកតាមឡានយីឌុបវេអង នាំទៅវៀតណាមកាច់ចង្កេះតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ តាមរយះលោកផ្កាយ៣ខាងនគរបាលជាអ្នកចេញមុខ យកឈើទាំងនោះឆ្លងទៅវៀតណាម យ៉ាងរលូនល្អបំផុត ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា នៅស្រុកស្រុកកោះញែក អ្នកណាក៏ដឹងដែរថា ខណៈនេះលោកឧកញ៉ា តុប វីរ៉ាដា និងឧកញ៉ា ស៊ឹង សំអុល មូល មតិគ្នា បង្កើនអោយមានបទល្មើសឈើ ក្នុងនោះ ឧកញ៉ា ស៊ឹង សំអុល មានទី តាំងស្តុកឈើដែល អាររលំផ្តួល ពីខាងក្រៅក្រុមហ៊ុនជិត២០កន្លែង នៅតំបន់ ដែនជម្រកសត្វភ្នំព្រិច និងយកឡានបាកុង អូសមកស្ទួចដាក់ឡាន យីឌុប វេអង នាំទៅវៀតណាម ដោយមានការសម្របសម្រួល និងឃុបឃិត ពីមន្ត្រីជំនាញ ពាក់ព័ន្ធ ពិសេសគឺជំនាញ រដ្ឋបាលព្រៃឈើតែម្តង ក្រោមក្រសែភ្នែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី មិនដែលលឺមាត់-លឺ ក ក្នុងការបង្ក្រាបសូម្បីតែបន្តិច៕ ដោយ កវី មានរឹទ្ឋ

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published