មន្ត្រីប៉េអឹមឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និង ហូវ ជីវ៉ៃ សម្រុកដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង

, , Leave a comment

ខេត្តរតនគិរី ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តរតនៈគីរីបានប្រាប់ថា ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ (​មន្ត្រី​ប៉េអឹម​ខេត្តរតនគិរី) និង ហូវ ជីវ៉ៃ ដែលសង្ស័យជាកូនជឹង​មេសមត្ថកិច្ចប្រដាប់អាវុធខេត្តរតនគីរី បានធ្វើសកម្មភាពដឹកជញ្ជូនឈើខុស ច្បាប់ចេញទៅស្រុកយួន ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាងគគ្រឹកគគ្រេង គ្មានអ្នកណាហ៊ានប៉ះពាល់ សោះឡើយ។

 

សេចក្តីរាយការណ៍បានអោយដឹងថា​ ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ និង ហូវ ជីវ៉ៃ ដែលសង្ស័យ មេសមត្ថកិច្ចប្រដាប់អាវុធខេត្តរតនគីរី ជាខ្នងបង្អែក គឺជា​ឈ្មួញ​ដែល​កំពុង​ ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ និង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ មួយចំនួន​ទៀតផង ​ក្នុងការកាប់បំផ្លាញឈើនិង ដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអាណាធិបតេយ្យ។ ជាក់ស្តែងជាក់ស្ដែង កាលពីព្រឹកថ្ងៃ១៥ខែវិច្ឆិកាឆ្នាំ២០១៧វេលាម៉ោង១០និង១៥នាទីក្រុមអ្នកសារព័ត៌មានមួយក្រុមបានចុះទៅយកព័ត៌មាន នៅក្នុងទឹកដីស្រុកវឹនសៃនៃខេត្តរតនៈគីរី ក៍ប្រទះឃើញសកម្មភាព ស្ទូចឈើដាក់លើរថយន្តយីឌុប ខ្នាតយក្ស ចំនួនបួនគ្រឿងដែលពលរដ្ឋប្រាប់ថា ជាឈើ របស់មេឈ្មួញ ហូវ ជីវ៉ៃ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងឃុំប៉ុង ស្រុកវឹនសៃ ខេត្តរតនៈគីរី។ខណះនោះ ក្រុមអ្មកយកព័ត៌ មាន បានរាយកាណ៍ទៅលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាកាPMខេត្តរតនៈគីរី ចុះមកអន្តរាគមន៍ ពេលនោះលោកបានឆ្លើយថា លោកនិងអោយកម្លាំងចុះស្រាវជ្រាវនិងបង្ក្រាប ជាច្រើនម៉ោងក្រោយមក មិនឃើញ មានកងកម្លាំងណាម្នាក់ ចុះមកនោះទេ បន្ទាប់មកអ្នកយកព័ត៌មានបានទូរសព្វ័ទៅលោក គឹម រស្មី ជាច្រើនដងតែលោកមិនលើកទូរសព្វ័។ លុះមកដល់រសៀលថ្ងៃទី១៦ ខែ-ឆ្នាំដដែល អ្នកយកព័ត៌មានបានទូរសព្វ័ទៅលោក គឹម រស្មី ដើម្បីសុំការបកស្រាយ ពីមូលហេតុដែលមិនចុះបង្រាប ពីកណីខាលើ បែជាលោកឆ្លើយថា ថ្ងៃនេះទៅមិនបានទេ ព្រោះជាថ្ងៃកាត់ទោសរំលាយគណៈបក្ស។

ប្រភពបន្តថា ឈើទាំងនោះភាគច្រើនជាប្រភេទឈើសុក្រំ និងឈើធ្នង់ ដែលមេឈ្មួញ ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងហូវ ជីវ៉ៃ ដែលសង្ស័យជាកូនជឹង មេសមត្ថកិច្ចប្រដាប់អាវុធខេត្តរតនគីរី ដឹកចេញពីការ កាប់បំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅតាមបណ្តារស្រុកនានា ក្នុងខេត្តរតនគីរី ឡើងតាមរថយន្តឡើង មកក្រុងបានលុង ឆ្ពោះទៅប្រទេសយួន  តាុមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ សមត្ថកិច្ចនិងមន្ត្រីជំនាញ ពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬ ហើបមាត់ ពីការរកស៊ីដឹកជញ្ជូន ឈើ ខុសច្បាប់ របស់ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងហូវ ជីវ៉ៃ នោះទេ ជាពិសេស គឺជំនាញរដ្ឋបាលព្រៃឈើខេត្តរតនគីរី និងសមត្ថកិច្ចឈរជើងតាម ដងផ្លូវ គឺទី១ ដោយ សារតែលោក ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងហូវ ជីវ៉ៃ មានលុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងហូវ ជីវ៉ៃ មានស្បែកជាមន្ត្រីអាវុធហត្ថនិងមានថ្នាក់លើ របស់គាត់ ពាក់ផ្កាយ និងជាមេសមត្ថកិច្ច ជួយជ្រោមជ្រែង យ៉ាងអាក្រក់បំផុត៕ ប្រុស ឌី

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published