ឃាត់​រថយន្តក្រុង វីរៈ​ប៊ុន​ថាំ ២​គ្រឿង ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​

, , Leave a comment

​ខេត្តបាត់ដំបង : កាលពី​យប់​ថ្ងៃទី​១២​ខែវិច្ឆិកា​រហូតដល់​ម៉ោង​១២​និង​៣០ រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ឃាត់​ត្រួតពិនិត្យ​រថយន្តក្រុង​ដឹក អ្នកដំណើរ​យីហោ វីរៈ ប៊ុន​ថាំ ចំនួន​២​គ្រឿង រកឃើញ​សត្វព្រៃ​ខុសច្បាប់​ចំនួន​៦​ប្រភេទ ទម្ងន់​ជាង​៤២២​គីឡូក្រាម ច្រក​ក្នុង​កេស​ក្រដាស​ការុង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ហើយ​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​យកទៅ​ចាត់ការ​តាមច្បាប់​ព្រៃឈើ​។​

 

​ប្រភពព័ត៌មាន​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ទាំង​៥​នាក់​មាន​១.​ឈ្មោះ អ៊ឹម សុជា អាយុ​៣៥​ឆ្នាំ​(​អ្នកបើកបរ )​។​២.​ឈ្មោះ ប៉ុ​ម សាវុន អាយុ​២៥​ឆ្នាំ​(​អ្នកបើកបរ ៣.​ឈ្មោះ​សឿង រដ្ឋា អាយុ​២០​ឆ្នាំ​(​ព្រូឡាន​) ៤.​ឈ្មោះ សៀង ហ៊ុន​សុជា អាយុ​២០​ឆ្នាំ​(​ព្រូឡាន​) និង​៥.​ឈ្មោះ ផូ ហន អាយុ​៦០​ឆ្នាំ​(​ម្ចាស់​សត្វព្រៃ​)​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន រថយន្ត​រថយន្តក្រុង​ដឹក​អ្នកដំណើរ​២​គ្រឿង​របស់​ក្រុមហ៊ុន វីរៈ ប៊ុន​ថាំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C3901 និង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​កោះកុង 3A0492។​

 

​សត្វព្រៃ​៦​ប្រភេទ​មាន ១.​សត្វ​អណ្តើ​ករស់​ចំនួន​៣​ការុង និង​២.​កេស​ទម្ងន់​សរុប ២៤០​គីឡូក្រាម ២.​សត្វ​ក​ន្ទា​យ​រស់​ចំនួន​៤​កេស ទម្ងន់​៩៥,៥​គីឡូក្រាម ៣.​សត្វ​ពស់វែក​រស់​១​កេស ទម្ងន់​២៧​គីឡូក្រាម ៤.​សត្វ​ពស់​ចាន់​ល្មម​១​កេស​ទម្ងន់​១៤​គីឡូក្រាម ៥.​សត្វ​ប្រ​វ៉ឹ​ក និង ៦.​សត្វ​ត្រកួត​ងាប់​ក្លាសេ​ចំនួន​១​កេស ទម្ងន់​៤៦​គីឡូក្រាម សរុប​ទាំងអស់​ចំនួន​៤២២,៥​គីឡូក្រាម​។

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ផូ ហន អាយុ​៦០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ដែលជា​ម្ចាស់​សត្វព្រៃ និង​តៃកុង​ឡាន​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា​ចំពោះ​រថយន្ត​ទី​១ ពាក់​ស្លាក​លេខ​កោះកុង 3A0492 បាន​ដឹក សត្វព្រៃ​ចេញពី ភូមិ​កូនដំរី ឃុំ​គោក​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ មាន​ដឹក​សត្វ​អណ្តើក​រស់​ចំនួន​៣​កេស​ទម្ងន់​៨៨​គីឡូក្រាម និង​សត្វ​ក​ន្ទា​យ​រស់​ចំនួន​៤​កេស ទម្ងន់​៩៥,៥​គីឡូក្រាម ពស់​ចាន់​ល្មម​១​កេស ទម្ងន់​១៤​គីឡូក្រាម​សត្វ​ប្រ​វ៉ឹ​ក និង​សត្វ​ត្រកួត​ងាប់​ក្លាសេ​ទឹកកក ទម្ងន់​៤៦​គីឡូក្រាម ជា​បញ្ញើ​ជន​មិន​ស្គាល់ឈ្មោះ​ដឹក​យកទៅ​ភ្នំពេញ​។ ចំណែក​រថយន្ត​ទី​២​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C3901 ដឹក​សត្វ​អណ្តើ​ករស់​ចំនួន​៣​ការុង ទម្ងន់​១៦២​គីឡូក្រាម និង​សត្វ​ពស់វែក​រស់​ចំនួន​១​ការុង​ច្រក​ក្នុង​កេស ទម្ងន់​២៧​គីឡូក្រាម​។​សត្វព្រៃ​ទាំងនេះ​ដឹក​យកទៅ​ទម្លាក់​នៅ​ម្តុះ គីឡូម៉ែត្រ​លេខ​៧ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ទាំង​រថយន្ត​ទាំង​ជនសង្ស័យ​៥​នាក់​និង​សត្វព្រៃ​ទាំងអស់​ត្រូវ​កម្លាំង ជំនាញ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ប្រគល់ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបាត់ដំបង​យកទៅ​ចាត់ការ​តាមច្បាប់​ព្រៃឈើ​ដោយមាន​ការចូលរួម​ពី លោក ប៉ង់​ចាន់ សុ​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ចូលរួម​ផង​។ ដោយឡែក​លោក ទូច អូន នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង​បានបញ្ជាក់ ប្រាប់​អ្នកព័ត៌មាន​ថា​ក្នុង​ច្បាប់​ព្រៃឈើ​កាលណា​ដឹកជញ្ជូន​គ្មាន​លិខិត អនុញ្ញាតិ​ជា​បទល្មើស​សត្វព្រៃ​។​

 

​ចំពោះ​ប្រភេទ​សត្វ​កម្រ​គឺ​ពិន័យ​ផង​និង​ជាប់ពន្ធនាគារ​ចន្លោះ ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​រឹបអូស​វត្ថុតាង​។​ចំពោះ​សត្វ​សម្បូរ​និង​បង្គួរ គឺ​ពិន័យ​ជា​អន្តរកាល តែ​វត្ថុតាង​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​រួច​ដោះលែង​ទៅវិញ​។​ដោយឡែក​សត្វព្រៃ ទាំងនេះ​សត្វ​ណា​ដែល​នៅរស់​គឺ​យកទៅ​លែង​នៅ​ព្រៃ​ធម្មជាតិ​វិញ​។​ចំណែក​សត្វ ណា​ដែល​ងាប់​ត្រូវ​យកទៅ​កប់​ឬ​ដុតបំផ្លាញ​ចោល​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published