អគ្គិភ័យ​បាននិងកំពុង​ឆេះ​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់​ដ៏​ធំ​មួយកន្លែង នៅ​សង្កាត់​ចោមចៅ​

, , Leave a comment

​រាជធានី​ភ្នំពេញ : មាន​គ្រោះ​អគ្គិភ័យ​បាននិងកំពុង ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដ៏​ធំ​មួយកន្លែង ឈ្មោះ ម៉ា​កា​ឡូត ហ្គា​មេន ដែលមាន​ទីតាំង​ស្ថិតក្នុង សួន​ឧស្សាហកម្ម​វឌ្ឍនៈ ភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បើតាម​សេចក្តីរាយការណ៍​ករណី​ឆេះ​រោងចក្រ​នេះ កើតឡើង​តាំងពី​ម៉ោង​ប្រមាណ​៤​ជាង​ទៀបភ្លឺ យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូតមកដល់​ម៉ោង​៧​ព្រឹក អគ្គិភ័យ​នេះ​មិនទាន់​រលត់​នៅឡើយ​ទេ ខណៈ​ការខូចខាត​រោងចក្រ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។​

 

​ជាមួយគ្នានេះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ចំនួន​២៥​គ្រឿង ធ្វើ​ប្រតិបត្តិ​ការបាញ់ទឹក ពន្លត់ ហើយ​ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published