ម្រេចបន្ដធ្លាក់ថ្លៃ ខណៈកសិករព្រួយបារម្ភពីរឿងក្ស័យធន និងជំពាក់ធនាគារវ័ណ្ឌ-ក, សុំឲ្យថ្នាក់ដឹកនាំ ជួយអន្តរាគមន៍

, , Leave a comment

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃម្រេច ធ្លាក់ថ្លៃចុះជាខ្លាំង ចាប់ធ្លាក់ ពីជាង៣ម៉ឺនរៀល មកត្រឹម តែ១ម៉ឺនជាង តែប៉ុណ្ណោះ ដែលធ្វើឲ្យ ប្រជាកសិករ ជួបប្រទះនៅផលលំបាក ជាច្រើន

យ៉ាង រួមមាន ព្រោះវាជាហេតុផលដែលអាចបណ្ដាលឲ្យមុខរបរនេះដួលរលំនិងការខ្វះ ខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជំពាក់បំណុលធនាគារវ័ណ្ឌ-ក ថែមទៀត។

អ្នកស្រី ស្រីមុំ ប្រជាកសិករដាំម្រេច នៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះថា «ខ្ញុំព្រួយបារម្ភជាខ្លាំង ព្រោះការរកស៊ីមុខរបរនេះគឺសំខាន់ទៅលើតម្លៃ គឺឆ្នាំមុនពេលវេលាតម្លៃម្រេច ១គីឡូគ្រាមតម្លៃ ៣៤០០០រៀល ឆ្នាំនេះធ្លាក់មកត្រឹមតែ១៣០០០រៀលតែប៉ុណ្ណោះ ប៉ុន្ដែដល់ពេលតម្លៃធ្លាក់ថ្លៃបែបនេះខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់។

មួយវិញទៀតមុខរបរនេះ គឺត្រូវខ្ចីលុយគេមកប្រើប្រាស់ដល់ពេលម្រេចធ្លាក់ថ្លៃបែបនេះពិតជាពិបាកខ្លាំងមែនទែន ព្រោះថា យើងខ្ចីលុយធនាគារដើម្បីធ្វើកសិកម្ម ដាំដុះ លុះដល់ពេលមានដើមទុន និងបង្វិលសងវិញ ប៉ុន្ដែយើងប្រឹងដាំមិនទាន់បាន ផលស្រួលបួលផងបែរជាជាតម្លៃធ្លាក់ចុះដូច្នេះវាធ្វើឲ្យយើងជំពាក់បំណុលគេវ័ណ្ឌ-ក»។

ហេតុដូចនេះ «ខ្ញុំសូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយរកតម្លៃណាមួយដែលសមរម្យដល់កសិករយើង ព្រោះថា បើតាមតម្លៃទីផ្សារសព្វថ្ងៃនេះ មិនសមស្របទៅនឹងតម្លៃដែលយើងបានធ្វើ ដោយចំណាយថវិការច្រើន សូម្បីតែជីក៏ថ្លៃ ហើយអ្វីផ្សេងទៀតក៏ថ្លៃដូចគ្នាដែរនិងសូមឲ្យគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល កសិករបានខ្ចីលុយ ពន្យារពេលឲ្យពួកគាត់ នៅពេលដែលតម្លៃទន្និផលធ្លាក់ចុះឬសេដ្ឋកិច្ចធ្លាក់ចុះ ដើម្បីឲ្យប្រជាកសិករអាចរកចំណូលបាន និងសង់ត្រឡប់ទៅដល់ធនាគារវិញ»៕

13240634_961975763920141_371607760744620680_n copy 15590455_1169356796515369_8167927878111279687_n 12645159_887238814727170_7678778975258228465_n copy 14225434_1049560965161620_3037148978532979433_n

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published