មេឈ្មួញឈើដ៏ល្បីបំផុតនៅកម្ពុជាគឺឧកញ៉ា សុឹង សំអុល អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ​ទៅ១០ឆ្នាំ តាមមាត្រា៩៧ ច្បាប់ស្តីពីព្រៃឈើ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ មេឈ្មួញឈើដ៏ល្បីបំផុតនៅកម្ពុជាគឺឧកញ៉ាសុឹង សំអុល អាច ប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នាំ ​ទៅ១០ឆ្នាំ តាមមាត្រា៩៧ច្បាប់ស្តីពីព្រៃឈើ ពាក់ព័ន្ធនិងការកាប់បំផ្លាញ ប្រមូល កែច្នៃឈើប្រណិតគ្រប់ប្រភេទ បានប្រព្រឹត្តនៅភូមិ-ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ក្នុងក្រុមហ៊ុនដាយថាន់) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ខេត្តមណ្ឌលគិរី បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ប្រមូលឈើជាវត្ថុតាងបទល្មើសបានជាច្រើនកំណាត់។

លោក ស៊ុយ សុភា ចៅក្រមសើបសួរសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដិកាកោះ អោយឈ្មោះ សុឹង សំអុល ចូលខ្លួនមកឆ្លើយបំភ្លឺ ពីដំណើររឿងការកាប់បំផ្លាញ ប្រមូល កែច្នៃឈើប្រណិតគ្រប់ប្រភេទនេះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ តាមសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៧ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ តែជនជាប់ចោទសុឹង សំអុល មិនបានចូលខ្លួនតាមកំណត់ ដោយមេធាវីលើកសំអាងថា៖ ជនជាប់ចោទមានជម្ងឺត្រូវវះកាត់របួសជើង។ នេះបើតាមការបង្ហើបអោយដឹង ពីមន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី ដែលគេសង្ស័យថាដកឃ្លារកពេលរត់ការដើម្បីគេចផុតពីការទទួលខុសត្រូវផ្លូវច្បាប់និងបទល្មើសនេះ។

បើទោះជាឧកញ៉ា សុឹង សំអុល ដោះបន្ទុកក្នុងបទល្មើសឈើនេះមិនទាន់រួចផុតពីការចោទប្រកាន់ពីតុលាការក៏ដោយ ក៏គាត់បន្តមុខរបរនេះ ជាមួយនិងការដឹក យករថយន្តយីឌុបធំៗ ធ្វើជាមធ្យោបាយ ដឹកជញ្ជូនផ្ទុកលើសទំងន់ បំផ្លាញផ្លូវជាតិ នេះមិនទាន់គិតពីការផ្ទុកលើស ពីលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ(PC)។

ឧកញ៉ា សុឹង សំអុល កំពុងប្រឈមនឹងការរិះគន់ជាគំហុក ពីប្រព័ន្ធផ្សព្វផ្សាយកាសែត ទូរទស្សន៍ គេហទំព័រក្នុងស្រុក ដោយមិនសំចៃ ពិសេសតាមបណ្តាញទំនាក់ទំនងសង្គម៕

  

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published