ក្រុមហ៊ុន​យ​ក្យ Google ក៏បាន​ចូលរួម​អបអរ​កម្ពុជា​ដែរ​

, , Leave a comment

​ក្នុងឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៤ ថ្ងៃ ៩ វិច្ឆិកា ២០១៧ របស់​កម្ពុជា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ក៏បាន​ចូលរួម​អបអរ ដោយ​ដាក់​រូប​ទង់ជាតិ​របស់​កម្ពុជា និង​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង ថ្ងៃ​ដ៏​ពិសេស​នេះ​។ ហើយ​ការចូលរួម​អបអរ​នេះ គឺ​សម្រាប់តែ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ (Google.com.kh) ចំពោះ​ទីតាំង​ដែល​ដាក់​រូប​ទង់ជាតិ​ដើម្បី​អបអរ​នោះគេ​ហៅថា Google Doodles ដែលជា​ទូទៅ​រាល់​មាន​ពិធីបុណ្យ​ធំៗ Google តែងតែ​បង្ហាញ​ត្រង់​កន្លែង​នេះ ហើយ​រូបភាព​ត្រូវបាន​ផ្លាស់ប្ដូរ​តាម​បណ្ដា​ប្រទេស​នីមួយៗ​ដែលជា​ម្ចាស់​កម្មវិធី​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published