តើ​មាន​អ្វី​កើតឡើង នៅពេល​រថយន្ត​ពីរ​គ្រឿង ម៉ាក​និង​ពណ៌​ដូចគ្នា ថែមទាំង​ពាក់​ស្លាក​លេខ​តែមួយ​?

, , Leave a comment

​រាជធានី​ភ្នំពេញ : រឿង​នឹកស្មាន​មិន​ដល់ និង​ចៃដន្យ​មួយ​បាន​កើតឡើង ខណៈ​ម្ចាស់​រថយន្ត​ទាំង​២​ពេប​ប្រទះ គ្នា​នៅតាម​ដងផ្លូវ ពោលគឺ​រថយន្ត​ម៉ាក​ព្រុស​ដូចគ្នា​២​គ្រឿង ពាក់​ស្លាក លេខ​តែមួយ​។ ករណី​រថយន្ត​ដែល​ដូចគ្នា ស្លាក​លេខ​ដូចគ្នា មាន​កាត​គ្រី​ដូចគ្នា បង្ក​ឱ្យ​ផ្អើល​អស់​ខណ្ឌចំការមន​នោះ ឥឡូវ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង បានក្លាយ​ជនរងគ្រោះ​ដូចគ្នា​។​

 

​លោក ហង្ស វាសនា ម្ចាស់​រថយន្ត​ដែល​រង​នូវ​ការប្តឹង​ពី​ភាគី​ម្ចាស់​រថយន្ត​ម្ខាង​ទៀត​នោះ បានបញ្ជាក់​ប្រាប់ថា រថយន្ត​របស់​លោកមា​ន​ឯកសារ​ត្រឹមត្រូវ ហើយ​សមត្ថកិច្ច​បានអនុញ្ញាត​ឱ្យ​រថយន្ត​របស់លោក មកកាន់ លំនៅដ្ឋាន​វិញ​ហើយ នៅតែ​រថយន្ត​ម្ខាង​ទៀត​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា រថយន្ត​ទាំង​២​សុទ្ធតែ​ទិញ​ត​ពី​គេ​ដូចគ្នា ទំនង​ម្ចាស់ រថយន្ត ម្ខាង​ទៀត ក៏​គាត់​ចាញ់បោក​គេ​ដែរ​។​

 

​លោក​អធិការរង​ខណ្ឌចំការមន ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ដែល​កាន់​សំណុំ​រឿងនេះ ក៏បាន​បញ្ជាក់ដែរថា រថយន្ត​របស់លោក ហង្ស វាសនា ពិតជា​សមត្ថកិច្ច​អនុញ្ញាតឱ្យ​ចាកចេញ​ទៅកាន់​លំនៅដ្ឋាន​មែន ដោយសារ​រថយន្ត​និង​កាត​គ្រី ផ្ទៀងផ្ទាត់​ទៅ​ត្រឹមត្រូវ រីឯ​រថយន្ត​ដែលមាន​កាត​គ្រី​ម្ចាស់​ឈ្មោះ អ៊ុំ ស្រី​លីន គឺ​ផ្ទៀងផ្ទាត់​ពុំ​ត្រឹមត្រូវ​ជាមួយ​លេខ​ម៉ាស៊ីនរថយន្ត​នោះទេ ទើប​សមត្ថកិច្ច​សម្រេច ឃាត់​រថយន្ត​នេះ​ទុក ដើម្បី​ចាត់ការ​បន្ត​។​

 

​សូមបញ្ជាក់ថា ដំបូង​ឡើយ​ម្ចាស់​រថយន្ត​ឈ្មោះ អ៊ុំ ស្រី​លីន ជា​អ្នកឃើញ​និង​ប្តឹង​សមត្ថកិច្ច​ព្រោះ​ឃើញ​រថយន្ត​១​គ្រឿង​ទៀត ពាក់​ស្លាក លេខ​ដូច​រថយន្ត​របស់ខ្លួន​។ ជា​លទ្ធផល និង​នឹកស្មាន​មិន​ដល់ អ្នក​ឃាត់​រថយន្ត​គេ និង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បែរជា​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ទៅវិញ ដោយ​ផ្អែក​តាមរយ​:​ការផ្ទៀងផ្ទាត់​ពិនិត្យ​ឯកសារ ឃើញថា លេខ​តួ​ត្រូវ​ជាមួយ​កាត​គ្រី លេខ​ម៉ាស៊ីន​ខុស​កាត​គ្រី​។​

 

​គួររំលឹកថា ករណី​ចម្លែក​បំផុត ដោយ​រថយន្ត​ម៉ាក​ដូចគ្នា ស្លាក​លេខ​ដូចគ្នា ត្រូវបាន​ភាគី​រថយន្ត​ម្ខាង​ប្រទះឃើញ នៅតាម​ដងផ្លូវ រួច ប្តឹង សមត្ថកិច្ច​ឱ្យជួយ​ដោះស្រាយ កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​១៦៣ សង្កាត់ បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខណៈ​ភាគី​រថយន្ត ដែលមាន​ម្ចាស់​ឈ្មោះ អ៊ុំ ស្រី​លីន ប្រទះឃើញ រថយន្ត​ស្លាក លេខ ដូចគ្នា ម្តុំ​វត្ត​មហាមន្ត្រី ។​

 

​រថយន្ត​ភាគី​ទី​១ មាន​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3108 មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ អ៊ុំ ស្រី​លីន និង​រថយន្ត​ភាគី​ទី​២ មាន​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3108 មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ ហង្ស វាសនា៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published