ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ មន្ត្រីប៉េអឹមខេត្តរតនគិរី អាងមេសមត្ថកិច្ចនៅពីក្រោយ សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង

, , Leave a comment

ខេត្តរតនគិរី ៖ ប្រភពពី​មន្ត្រី​តូចតាច​នៅ​ច្រក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​យួន និង​ឈ្មួញ​ខ្មែរ​បាន​សម្រុក​ដឹកឈើខុសច្បាប់​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​ប្រើប្រាស់​រថយន្ត​ប្រភេទ​កាមរី​បា​ឡែ​នធុន​ដ្រា សាំ​យ៉ុង និង​ឡិច​ស៊ី​ស​ជាដើម ​គ្មាន​មន្ត្រី​ជំនាញឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី គឺជា​ឈ្មួញ​ដែល​កំពុង​ ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាង គេ និង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ មួយចំនួន​ទៀតផង​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ដែលជា​មនុស្ស​ជំនិត ​របស់​មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ ដែលមាន​ងារ​ជា​ឧកញ៉ា​ ជាក្មួយថ្នាក់ដឹកនាំផង​នោះ ក៏​កំពុង​សម្រុក​ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ផងដែរ​។​

បើតាម​សេចក្ដីរាយការណ៍ ​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹង ថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ និង​បក្ខពួក​បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ក្នុង១យប់មិនតិច៣០គ្រឿង​មាន​ស្លាក​សញ្ញា​សម្គាល់​អក្សរ​A ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​យ៉ាង​អនាធិបតេយ្យ​បំផុត​។

តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រកទ្វារ​អន្តរជាតិ​ អូរ​យ៉ា​ដាវ មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទាំងនោះ​មិន​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ឡើយ​។ដោយសារតែបុគ្គលជួញឈើល្មើសច្បាប់ខាងលើ មានខ្នងបង្អែក ជាមេសមត្ថកិច្ចខេត្តរតនគីរី និងបុគ្គលអាជ្ញាធរខេត្ត គាំទ្ររួមទាំង បើកដៃពីសំណាក់ លោក អ៊ី ចំរើន ប្រធានច្រកអូរយ៉ាដាវ ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ដោយមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់អ្វីសោះឡើយ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published