រថយន្ត​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​បន្តកន្ទុយ​គ្នា ក្រោម​កិច្ចសហការ​ពី​សមត្ថកិច្ច​

, , Leave a comment

​ខេត្តរតនគិរី : ក្រោម​ផ្ទៃមេឃ​ធ្លាក់ភ្លៀង និង​ចុះ​អ័ព្ទ​ដោយសារ ប្រទេស​កម្ពុជា រង​នូវ​ឥទ្ធិពល​ពី​ព្យុះ​ដំរី នៅ​ច្រក​អន្តរជាតិ អូ​រយ៉ា​ដាវ ខេត្តរតនគិរី រថយន្ត​សាំ​យ៉ុង ជាច្រើន​គ្រឿង បាន​សម្រុក​ដឹកឈើ​ប្រណិត ឆ្លងទៅ​ប្រទេស​វៀតណាម បន្តកន្ទុយ​គ្នា​។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​និង​៣៥ នាទី រសៀល ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ក្រសែភ្នែក សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ដែលមាន​តួនាទី​បង្ក្រាប បែរជា​ឃុបឃិត ជាមួយ​ឈ្មួញ ផ្គើន​ទៅនឹង បទបញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល​។

 

​ប្រភព​បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ប្រណីត ខុសច្បាប់ នៅ​ខេត្ត​រតនគីរី បាន​កក្រើក​វិញ​ហើយ គឺ​ឈ្មួញ បាន​ដឹកជញ្ជូន តាម​ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ យកទៅលក់ នៅ​ប្រទេស វៀតណាម យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណាមួយ បង្ក្រាប​សោះឡើយ ព្រោះតែ​ការ ដឹកជញ្ជូន​ឈើ មានការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​។​

 

​លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ និង​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ គយ ច្រក​អូរ​យ៉ា​ដាវ ទទួលបាន ផលប្រយោជន៍ ពី​ការដឹកឈើ​ខុសច្បាប់ យ៉ាងច្រើន ក្រាស់ក្រែល​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published