សមត្ថកិច្ច​គ្មាន​សមត្ថភាព​ឬ បានជា​ទីតាំង​ល្បែងភ្នាល់​បញ្ជល់មាន់​ដ៏​ធំ​នៅ​ក្នុងភូមិ​ត្រពាំង​លើក ប្រព្រឹត្ត​យ៉ាង​រលូន​

, , Leave a comment

​ខេត្តតាកែវ : ទីតាំង​ល្បែងភ្នាល់​បញ្ជល់មាន់​ដ៏​ធំ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ហ៊ាន​ទៅ​រំខាន​ឡើយ​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ទីតាំង​នេះ គឺមាន​ជន​ស្លៀកពាក់​ស៊ីវិល ពាក់មួក​ជា​សមត្ថកិច្ច​ឈរ​ការពារ ហើយ​អ្នក​ភ្នាល់មាន់​ទាំងអស់ ដែល​ចូលទៅក្នុង​ទ្រុង​បញ្ជល់ គឺ​ត្រូវបាន​ចាក់សោ​សុវត្ថិភាព បើ​ចង់​ចេញពី​ទ្រុង​បញ្ជល់​វិញ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ឆ្មាំទ្វារ ហើយក៏​ហាម​មិន​ឲ្យ​ថតរូប​ផ្តេសផ្តាស់​ផងដែរ​។ ប្រជាពលរដ្ឋ​តំបន់​នោះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​សន្តិសុខ​នៅក្នុង​តំបន់​ពួកគាត់​រស់នៅ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា និង​ចោរកម្ម​កើតឡើង ព្រោះ​តែមាន​ការបើក​ទីតាំង​ល្បែង​ដ៏​ធំ​បែបនេះ មិនតែប៉ុណ្ណោះ គឺ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​។​

​ទាក់ទង​នឹង​ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានទេ​។ ចំណែក​លោក ឡាយ វណ្ណៈ អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ ក៏​មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានដែរ​។ ជាមួយគ្នា​នោះដែរ លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី ឆ្លើយ​យ៉ាងខ្លី​ថា លោក​ជាប់​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ​។ ដោយឡែក​លោក សួន ផុន ស្នងការរង​ទទួល​ផែន​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក​បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ដី​ឲ្យ​បញ្ឈប់​ទីតាំង​បញ្ជល់មាន់​ខាងលើ​ម្តង​រួចមកហើយ​។​

​គួរ​ជម្រាប​ថា កន្លងមក អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ធ្លាប់​ព្រមាន​ដល់​មេ​ប៉ុស្តិ៍ និង​លោក អធិការនគរបាល​ស្រុក​បាទី យ៉ាង​ធ្ងន់ៗ​ថា ក្នុងករណី​មាន​បទល្មើស​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន កើតឡើង​ដោយ​គ្មាន​ការបង្ក្រាប គ្រប់​អ្នកពាក់ព័ន្ធ​ត្រូវ​ប្រឈម​នឹង​ការដកតំណែង​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published