មើល​តារា​ស្រី ៣ ដួង​សិច​ស៊ី​គួរឱ្យ​គយគន់​ជាមួយ​ឈុត​ប៊ី​គី​នី !

, , Leave a comment

sok30

​រាជធានី​ភ្នំពេញ : បច្ចុប្បន្ន​គេ​សង្កេតឃើញថា តារា​សម្តែង តារាចម្រៀង និង បង្ហាញ​ម៉ូដ​មួយចំនួន​បាន​បង្អួត​រូបរាង​ដ៏​សិច​ស៊ី​របស់​ពួកគេ​តាមរយៈ​ម៉ូដ សម្លៀកបំពាក់​បើក​ខ្នង ចំហ​ទ្រូង បង្ហាញ​រន្ធ​ផ្ចិត​ឱ្យ​មហាជន​បានឃើញ​តាមរយៈ​បណ្តាញ​សង្គម​នានា ដើម្បី​ឱ្យទទួល​ការចាប់អារម្មណ៍ ។ ខាងក្រោម​នេះ​គឺជា​តារា​ស្រី​ចំនួន ៣ ដួង​ដែល​ចូលចិត្ត​បង្ហាញ​ឈុត​ប៊ី​គី​នី​សិច​ស៊ី​គួរឱ្យ​ទាក់ទាញ​នៅតាម​អាង ហែល​ទឹក និង មាត់សមុទ្រ ៖

sok15 sok11 sok12 sok13 sok14

១- ទឹម រដ្ឋា ៖  គឺជា​តារា​សម្តែង និង បង្ហាញ​ម៉ូដ​រាង​ខ្ពស់ស្រឡះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ស្រី​មួយរូប​ដែល​ក្លាហាន​ហ៊ាន​ជាងគេ​ក្នុងការ​ស្លៀក​ប៊ី​គី​នី​ហើយ ថត​រូបភាព​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ឱ្យ​ប្រិយមិត្ត​បាន​មើល​កម្សាន្ត ដោយ​មិន​ខ្វល់​ពី​ពាក្យរិះគន់​នោះទេ ។ ជារឿយៗ​តារា​បង្ហាញ​ម៉ូដ​រូបនេះ​តែងតែ​បង្អួត​រាងកាយ​នៅក្នុង​អាង​ហែល​ទឹក ព្រមជាមួយ​និង​ឈុត​ប៊ី​គី​នី​ដ៏​សិច​ស៊ី ព្រមទាំង​បានបង្ហាញ​រូបថត​ដ៏​សិច​ស៊ី​ទាំងនោះ​នៅក្នុង​បណ្តាញ​សង្គម Instagram និង ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ជាច្រើន​ពី​ប្រិយមិត្ត​ផងដែរ ។​

sok20 sok16 sok17 sok18 sok19

២-​គង់ ចាន់​រដ្ឋា ៖ ក៏ត្រូវ​បាន​គេ​ចាត់ទុកថា ជា​តារាចម្រៀង​មួយរូប​ដែល​ចូលចិត្ត​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​បង្ហាញ​ភ្នែក មហាជន​ផងដែរ ។ ទោះជា​មិនសូវ​ជា​ញឹកញាប់​ក៏ដោយ​តែ​ពេលខ្លះ​តារាចម្រៀង​ដែល​ច្រៀង​នៅក្នុង ផលិតកម្ម 7 Seven Music Production រូបនេះ​បាន​បង្អួត​ពី​រូបរាង​ដ៏​សិច​ស៊ី​របស់​ខ្លូន​ជាមួយ​ឈុត​ប៊ី​គី នី​នៅក្នុង​អាង​ហែល​ទឹក​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ ។ រូបរាង​សិច​ស៊ី​របស់​នាង​ក៏បាន​ទទួល​ការកោតសរសើរ​ច្រើន​ផងដែរ​ដែរ​ពី ប្រិយមិត្ត​ថា ស្អាត និង សិច​ស៊ី ។ ក្រៅពី​បង្ហាញ​ភាព​សិច​ស៊ី​ជាមួយ​ឈុត​ប៊ី​គី​នី​ហើយ​នោះ អ្នកចម្រៀង​រូបនេះ​ក៏​ចូលចិត្ត​ស្លៀកពាក់​បែប​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង គួរឱ្យ​គយគន់​ថែម​ទៀតផង ។ ជាក់ស្តែង​កាលពី​ចុងឆ្នាំ ២០១៦ កន្លងមក​នាង​បាន​បញ្ចេញ​រូបថត​ដ៏​សិច​ស៊ី​ស្ទើរ​អាក្រាតកាយ​នៅក្នុង​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ផងដែរ ។​

sok26 sok21 sok22 sok23 sok24 sok25

៣-​តារា​សម្តែង និង បង្ហាញ​ម៉ូដ​កញ្ញា ម៉ាក​សែន សូ​នី​តា ៖ ថ្វីត្បិតតែ​មិនសូវ​ហ៊ាន​បង្ហាញ​ខ្លូន​ក្នុង​ឈុត​ប៊ី​គី​នី​ទាំងអស់​ក៏ដោយ តែ​ជារឿយៗ​នាង​តែងតែ​បង្ហាញឱ្យឃើញ​រាងកាយ​របស់​នាង​ក្នុង​ឈុត​ប៊ី​គី​នី​ដ៏ ស្រស់ស្អាត និង សិច​ស៊ី ។ ការបង្ហាញ​រូបថត​ជាមួយ​ឈុត​ប៊ី​គី​នី​របស់​តារា​ស្រី​រូបនេះ​នៅក្នុង​បណ្តា ញ​សង្គម​គេ​សង្កេតឃើញថា នាង​តែងតែ​យក​កន្សែង ឬ សម្លៀកបំពាក់​ស្តើងៗ​មក​គ្របពីលើ​បន្ថែមទៀត​ដោយ​មិនឱ្យ​ឃើញ​រាងកាយ​របស់​នាង ក្នុង​ឈុត​ប៊ី​គី​នី​ទាំងស្រុង​នោះទេ ។ ការធ្វើ​បែបនេះ​អាច​បញ្ជាក់បាន​ថា នាង​ហាក់ដូចជា​មានការ​អៀនខ្មាស​ច្រើន​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published