លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលខេត្តត្បូងឃ្មុំ មានអំណាច ព្រលែងមនុស្សក្រៅក្របខណ្ឌ អោយបើកឡានប្រដេញឡានដឹកឈើយកលុយ តាមបែបពុករលួយ

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មានសិទ្ធិអំណាច បានព្រលែង ឈ្មោះ ភក្រ័ មិនមែនជាមន្រ្តីរដ្ឋបាលព្រៃឈើ បង្កព្យុះភ្លៀងអនាធិបតេយ្យ នៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមដឹកឈើខុសច្បាប់ ក៍ដូចជាបងប្អូនពលរដ្ឋដឹកឈើកំប៉ិកំប៉ុក ឲ្យបង់លុយតាមតែអំពើចិត្ត ដើម្បីប្រមូលលុយច្រកហោ ប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនដែលក្រែងញញើត ពីចំណាត់ការ របស់ អង្គភាពប្រឆាំងអំពើពុករលួយ ម្តងណាទេ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ឈ្មោះភក្រ័ នេះមិនមែនជាមន្រ្តីរដ្ឋ បាលព្រៃឈើនោះ ទេ គឺជាមនុស្សខាងក្រៅសុទ្ធសាធ ដែលលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំដាក់អោយប្រដេញកាក់រថយន្តដឹកឈើ់គ្រប់ប្រភេទនៅលើដងផ្លូវជាតិលេខ៧និងលេខ ៨ជម្រិតយកលុយពីអ្នករកស៊ីដឹកឈើពេលខ្លះប្រដេញចំឡានបងប្អូនប៉ះពលរដ្ឋដឹកអាចម៍មាន់ អាចម៍គោ យកទៅធ្វើជីដាក់ដំណាំដែលមិនមែន ជាទំនិញខុសច្បាប់ក៏ក្រុមលោក គឹម ឈុនលី ទារថ្លៃបាយពី៤ម៉ឺនទៅ៦ម៉ឺនរៀល ដោយយក លេសថា កុំអោយស៊យ។ក្នុង១ថ្ងៃមិនដឹងលោក គឹម ឈុនលី យកលុយទៅណាអស់ទេ ហើយក៏មិនដែល មាននរណាហ៊ានសួរនាំ ពីបញ្ហានេះឡើយ ក៏ព្រោះតែប្រាក់ចំណូលមួយភាគធំ បែង ចែកថ្នាក់លើ។

មន្ត្រីប៉ូលីសសេដ្ខកិច្ចបានអោយដឹងថា កូនចៅលោក គឹម ឈុនលី ដែលឈរជើង តាមប៉ុស្តិ៍ជជុះសុទ្ធតែមានជំនាញ ប្រដេញតាមឡានដឹកឈើ ឲ្យចូល បង់លុយ ធ្វើឲ្យគ្រប់ៗគ្នាញាក់សាច់ ហើយ ពេលខ្លះ កូនចៅលោក គឹម ឈុនលី ទាំងនោះ ដើរតួជាសមត្ថកិច្ចផង ដើរតួជាតុលាការផង គឺប្រដេញ ចាប់ឡានដឹកឈើ ឲ្យចូលបង់លុយស្ងាត់ៗ ហើយក៏ដោះលែង ទៅវិញដោយមិនបានសុំយោបល់ពីព្រះរាជអាជ្ញាឬរាយការណ៍ជូនថ្នាក់លើនោះទេ។

បែបបទនៃការរកលុយ របស់ក្រុមលោក គឹម ឈុនលី មិនខុសពីកុងត្រូលជជុះ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លុបបំបាត់ នោះទេ ហើយសម្រាប់ លោក គឹម ឈុនលី ហាក់ដូចជា មិនព្រឺ ចំពោះអនុសាសន៍ថ្មីៗ របស់ប្រមុខ រាជរដ្ឋាភិបាល នោះឡើយ ៕

ករណីខាងលើមិនអាចទាក់ទងសុំការពន្យល់ ពីលោកគឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បាននៅឡើយទេ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published