បែកធ្លាយ លោក កែ ប៊ុនឡេង ប្រធានរតនាគាររាជធានីភ្នំពេញ និងបក្សពួកអំពើពុករលួយ

, , Leave a comment

​រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍​ពី​មន្ត្រី​តូចតាច​ក្នុង​រតនាគារ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​លោក កែ ប៊ុន​ឡេង ប្រើ​អំណាច​ឃុបឃិត​ជាមួយ​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ ​ប្រមូល​លុយ​ចែកគ្នា ​ធ្វើ​មាន-​ធ្វើបាន​ ដោយ​ពុំមាន​ញញើត​អ្វី​ទាំងអស់ ហើយ​បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ជ​បន្ទាន់​។

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​លោក កែ ប៊ុន​ឡេង មានដូចជា​ទី​១-​លោក អែ​វ សារី ប្រធានការិយាល័យ​គណ​នេ​យ្យ ថវិកា​ថ្នាក់ជាតិ និង​សរុប ទី​២-​អ្នកស្រី ឡុង យុក​ហូ ប្រធានការិយាល័យ​គណ​នេ​យ្យ​និង​ថវិកា​ថ្នាក់ក្រោម​ជាតិ និង​ទី​៣-​អ្នកស្រី សោម ធា​វី អនុប្រធាន​ការិយា ល័យ​គណនេយ្យ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​។ ចំណែក​អ្នកស្រី ស៊ុត សុគន្ធ​នារី និង​លោក សុខ ភក្ដី ដែលជា​អនុប្រធាន​មន្ទីរ​រតនាគារ​រាជធានី​ភ្នំពេញ ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ដែរ​។​

 

​ក្រុមមន្ត្រី​រាជការ​នៅក្នុង​រតនាគារ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់ សំណង់ ឬ​ទំនិញ​សម្ភារៈ​ ដែល​រត់ការ​ឯក​សា​រ ដក​សាច់ប្រាក់​ចូល មក​រតនាគារ គឺ​ចាំបាច់​ត្រូវ​ផ្ដល់​លុយ​ទឹកតែ​ ដល់​មន្ត្រី​ដូច​រៀបរាប់​ឈ្មោះ​ខាង លើ​។ សម្រាប់​ក្រុមហ៊ុន​ណា ​ដែលមាន​បង្អែក​រឹងមាំ ​ត្រូវ​បង់លុយ​ទឹកតែ​តិច ចំណែក​ក្រុមហ៊ុន​ ដែល​គ្មាន​ខ្នងបង្អែក​រឹងមាំ ឬ​គ្មាន​អ្នកធំ​នៅ​ពីក្រោយ ​ត្រូវ​បង់លុយ​ទឹកតែ​ពី​៥​ទៅ​៧​ភាគរយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ក្រុមហ៊ុន​ដែល​ចំណាយលុយ​ទឹកតែ​ច្រើន គឺ​ត្រូវយក​បង់​ឲ្យ​លោក កែ ប៊ុន​ឡេង ដល់​ក្នុង​បន្ទប់​តែម្តង ទើប​អាច​ដក​លុយ​ពី​រតនាគារ​យកទៅ​ប្រើប្រាស់​បាន​ឆាប់រហ័ស​។

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះដែរ ​មន្ត្រីរាជកា​រ​នៅ​រតនាគារ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា រាល់​គម្រោង​ដេញថ្លៃ​ តាមរយៈ​លទ្ធកម្ម​សាធារណៈ​ លើ​ការ សាងសង់​សំណង់​ឬ​ផ្គត់ផ្គង់​ទំនិញ សម្ភារៈ គឺ​ក្រុមហ៊ុន​នីមួយៗ​ កំណត់​តម្លៃ​ខ្ពស់​ជាទី​ផ្សារ​២​ដង ទើប​ពួកគេ​ហ៊ាន​ដាក់ពាក្យ​ចូល​ដេញថ្លៃ​បាន​។

ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក កែ ប៊ុន​ឡេង និង​បក្ខពួក​អាច​ប្រមូល​លុយ​ទឹកតែ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ចំណែក​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​គ្មាន​ខ្សែរយៈ ឬ​គ្មាន​បទពិសោធន៍​ក្នុងការ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​ទេនោះ គឺ​មិនអាច​ដេញថ្លៃ​គម្រោង​នានា​បានឡើយ​។ ប្រការនេះ​ជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក កែ ប៊ុន​ឡេង ប្រធាន​រតនាគារ​រាជ ធានី​ភ្នំពេញ និង​បក្ខពួក​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ ​ឃុបឃិត​គ្នា ​ប្រព្រឹត្ត​អំពើ ពុករលួយ​ច្រើន​ឆ្នាំ​មកហើយ​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការ​ស៊ើប​អ​ង្កេ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក កែ ប៊ុន​ឡេង និង​បក្ខពួក ហើយ​ចាត់វិធានការ​ឲ្យ​បាន​សមស្រប​ចំពោះ​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published